logo

ទស្សនាពិធីបុណ្យវប្បធម៌នៅខេត្ត Lai Chau

2017/5/3 | 07:58:23

VOVWORLD_ខេត្តLai Chau ស្ថិតនៅប៉ែកពាយព្យប្រទេស វៀតណាម។នៅក្នុងខេត្តមានជនជាតិចំនួជាង២០រស់នៅ ជាមួយគ្នាដែលបង្កើតឡើងលំហវប្បធម៌ដ៏សំបូរបែប។អញ្ជើញមកទស្សនាខេត្ត Lai Chauក្រៅពីការដើរលេងនៅរមណីយដ្ឋាននានាភ្ញៀវទេសចរក៏តែងតែមកចូលរួមពិធីបុណ្យនានារបស់បងប្អូនជនរួមជាតិគ្រប់ជនជាតិផងដែរ។

 

VOVWORLD_ខេត្តLai Chau ស្ថិតនៅប៉ែកពាយព្យប្រទេសវៀតណាម។នៅក្នុងខេត្តមានជនជាតិចំនួនជាង២០រស់នៅជាមួយគ្នាដែលបង្កើតឡើងលំហវប្បធម៌ដ៏សំបូរបែប។អញ្ជើញមកទស្សនាខេត្តLai Chauក្រៅពីការដើរលេងនៅរមណីយដ្ឋាននានាភ្ញៀវទេសចរក៏តែងតែមកចូលរួមពិធីបុណ្យនានារបស់បងប្អូនជនរួមជាតិគ្រប់ជនជាតិផងដែរ។

        ពិធីបុណ្យផ្កាជើងគោត្រូវបានប្រារព្វឡើងនាថ្ងៃទី១៣កើតខែបុស្សជារៀងរាល់ឆ្នាំ។ពិធីបុណ្យនេះមានប្រភពពីរឿងមានកំលោះក្រមុំមួយគូស្រលាញ់គ្នាតែមិនបានរស់នៅជាមួយគ្នាហើយលុះពេលនារីស្លាប់ទៅក៏ក្លាយទៅជាផ្កាជើងគោពណ៌សមួយទង ។ពេលវេលាបើកពិធីបុណ្យនេះក៏ស្របពេលដែលផ្កាជើងគោរីកស្គុះស្គាយក្នុងព្រៃផងដែរ ។បងប្អូនជនជាតិThaiនៅខេត្តLai Chauនិយាយដោយឡែកនិងនៅតំបន់ប៉ែកពាយព្យវៀតណាមនិយាយរួមតែងតែចូលរួមបុណ្យនេះដោយក្ដីសប្បាយរីករាយ។តាមអ្នកស្រី Thanh Huong ជាទេសចរមួយរូបមកពីទីក្រុងហាណូយបានចែករំលែកថា

        “មកទស្សនាខេត្តហើយបានស្ដាប់គេនិទានរឿងពីសេចក្ដីស្នេហារបស់កំលោះក្រមុំនោះទើបខ្ញុំយល់ដឹងថែមទៀតនូវសោភ័ណភាពនៃផ្កាជើងគោ។ខ្ញុំបានមកទស្សនាខេត្ត Lai Chau ពីរលើកចំទិវាបុណ្យហើយបានចូលរួមសកម្មភាពវប្បធម៌ច្រៀងរាំនិងលេងល្បែងប្រជាប្រិយរបស់បងប្អូនជនជាតិ។ខ្ញុំត្រេកអរណាស់”។

        រដូវផ្ការីកជាពេលវេលាគេរៀបចំពិធីបុណ្យទានច្រើនបំផុតនៅខេត្តLai Chau។ក្នុងនោះមានបុណ្យ Tu Ti របស់ជនជាតិ Giay នៅឃុំSan Thang ទីក្រុង Lai Chau ដែលបានបើកនាថ្ងៃទី២កើតខែបុស្សជារៀងរាល់ឆ្នាំ។បុណ្យ Tu Ti ជាបុណ្យព្រលឹងមួយរបស់ជនជាតិ Giayសុំឲ្យមេឃប្រទានរដូវអំណោយផល ជីវភាពរស់នៅរបស់ប្រជាជនបានសុខសាន្តត្រាណ។ក្នុងពិធីបុណ្យនេះក្រៅពីការសែនព្រេននៅមានការលេងល្បែងប្រជាប្រិយប្រពៃណីដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងសកម្មភាពផលិតកម្មកសិកម្មប្រចាំថ្ងៃ។តាមអ្នកស្រី Lo Thi Leoនៅភូមិ San ThangទីមួយឃុំSan Thang បានឲ្យដឹងថា

  “ជនជាតិ Giay យើងខ្ញុំមានបុណ្យ Tu Ti ដែលបានរៀបចំនៅតាមភូមិឃុំជារៀងរាល់ឆ្នាំ។បានច្រៀងរាំក្នុងបុណ្យគឺខ្ញុំត្រេកអរណាស់។បងប្អូនទន្ទឹងរង់ចាំដល់ទិវាបុណ្យដោយត្រៀមរៀបចំសំលៀកបំពាក់ស្រាស់ស្អាតនៃជនជាតិ Giayដើម្បីទៅចូលរួមពិធីបុណ្យ”។

 ក្រៅពីការសែនព្រេននៅមានការលេងល្បែងប្រជាប្រិយប្រពៃណីដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅនិងសកម្មភាពផលិតកម្មកសិកម្មប្រចាំថ្ងៃ

        បញ្ចប់ពិធីបុណ្យ Tu Ti អ្នកភូមិតែងតែចូលរួមពិធីជប់លៀងសមូហភាពក្នុងគោលបំណងរឹតបន្តឹងមនោសញ្ចេតនារវាងបណ្ដាគ្រួសារដើម្បីរួមគ្នាឈានឡើងពង្រីកការងារបង្កបង្កើនផល លើកស្ទួយជីវភាពរស់នៅ។លោក Dao Manh Son អនុប្រធានគណៈកម្មាធិការប្រជាជនឃុំSan Thangបានថ្លែងថា

          “ក្នុងពីធីបុណ្យ Tu Ti នេះបងប្អូនបួងសួងសុំឲ្យមេឃប្រទានទឹកភ្លៀងហើយក្រោយមកបានមានទឹកភ្លៀងធ្លាក់។ប្រការនេះបានបង្ហាញឲ្យឃើញថាបំណងប្រាថ្នារបស់ប្រជាជនត្រូវបានអ្នកតាទទួលស្គាល់។ពិធីបុណ្យឆ្នាំនេះមានការសំដែងសិល្បៈនិងការលេងល្បែងប្រជាប្រិយប្រពៃណីរបស់ជនជាតិ Giayដូចជាបោះឈូង  ទាញព្រ័ត្រ  បុកនំ day និងកាត់សសៃហ្វឺជាដើម”។

        ក្រៅពីបណ្ដាពិធីបុណ្យពោលខាងលើ ក្នុងខេត្តLai Chauនៅមានបុណ្យមួយចំនួនទៀតរបស់ជនជាតិផ្សេងៗដែលបង្ហាញឲ្យឃើញនូវប្បធម៌ប្រពៃណីនិងសាមគ្គីភាពរវាងគ្រប់ជនជាតិជាភាតរៈទៀតផង៕

       

         

       

 

 

 

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត