logo

ទស្សនាភ្នំ Thoi Loi លើកោះ Ly Son

2017/7/5 | 08:26:50
(VOVWORLD) - កោះ Ly Son មានទីតាំងនៅប៉ែកឥសាន្តខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមដែលកកើតឡើងដោយសារកំអែរនៃការផ្ទុះភ្នំភ្លើងមុននេះរាប់លានឆ្នាំ។ នៅលើកោះ Ly Son  មានទេសភាពធម្មជាតិដ៌ល្អស្អាត ក្នុងនោះមានភ្នំ Thoi Loi ផងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

កោះ Ly Son មានទីតាំងនៅប៉ែកឥសាន្តខេត្ត Quang Ngai ភូមិភាគកណ្ដាលវៀតណាមដែលកកើតឡើងដោយសារកំអែរនៃការផ្ទុះភ្នំភ្លើងមុននេះរាប់លានឆ្នាំ។ នៅលើកោះ Ly Son មានទេសភាពធម្មជាតិដ៌ល្អស្អាត ក្នុងនោះមានភ្នំ Thoi Loi ផងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

        មើលពីចំងាយ ភ្នំ Thoi Loi លើកោះ Ly Son លេចឡើងនៅលើផ្ទៃទឹកសមុទ្រខៀវស្រងាត់ដូចជាជញ្ជាំងមួយផ្ទាំងដែលមានថ្មរាប់ពាន់ដុំគងលើគ្នា។  នៅលើកំពូលភ្នំនេះមានសើនមួយនិងទង់អធិបតេយ្យភាពជាតិពណ៌ក្រហមដែលលេចត្រដែតលើផ្ទៃមេឃ។ នៅក្នុងចំណោមទួទេសចរណ៍ទៅទស្សនាកោះ Ly Son គឺភ្ញៀវតែងតែទៅមើលភ្នំ Thoi Loi ជារមណីដ្ឋានដំបូងបង្អស់។ ផ្លូវឡើងភ្នំ Thoi Loi បត់បែន រដឹបរដុប ហេតុនេះហើយភ្ញៀវទេសចរតែងតែធ្វើដំណើរតាមក្រុមឬជិះកង់៣ដើម្បីឡើងកំពូលភ្នំ។ មានភ្ញៀវខ្លះជួលម៉ូតូជិះឡើងភ្នំក្នុងគោលបំណងគយគន់ទេសភាពធម្មជាតិតាមចិត្តខ្លួន។

        មឹនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ នៅភ្នំ Thoi Loi មានទាំងកេរដំណែលមួយចំនួនទៀតដូចជាវត្ត Hang (វត្តក្នុងរូងភ្នំ)  ដងទង់អធិបតេយ្យភាពជាតិ សើន និងបឹងទឹកសាបនៅលើភ្នំដែលកកើតឡើងដោយការផ្ទុះភ្នំភ្លើង។ សំណង់ដងទង់ជាតិមានកំពស់ជាង២០ម៉ែត្រដែលបានសាងសាង់លើច្រាំងថ្មចោត បែរមុខទៅសមុទ្រតាមទិសប្រជុំកោះ Hoang Sa។ នៅលើដងទង់ជាតិនេះមានចារឹកនូវទីតាំងរយៈបណ្ដោយនិងរយៈទទឹងនៃកោះ Ly Son។ ហើយដងទង់ជាតិក៏ត្រូវបានលាបពណ៌ក្រហមនៃទង់ជាតិដើម្បីអះអាងនូវអធិបតេយ្យភាពលើកោះសមុទ្ររបស់វៀតណាមផងដែរ។ តាមលោក Nguyen Quoc Phong ជាភ្ញៀវទេសចរមួយរូបមកពីខេត្ត Phu Yen ភាគកណ្ដាលវៀតណាមបានថ្លែងថា

        “តាំងពីយូរមកហើយ ខ្ញុំជានិច្ចកាលមានបំណងប្រាថ្នាបានមកទស្សនាកោះLy Son ដែលមានទីតាំងទល់ដែននៃប្រទេសជាតិ។ ម្យ៉ាងទៀតមិត្តភ័កិ្ដប្រាប់ថាកោះនេះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរឲ្យទាក់ទាញដែលកាន់តែធ្វើឲ្យខ្ញុំចង់ធ្វើដំណើរមកទស្សនា ”។

កំពូលភ្នំ Thoi Loi 

        នៅតាមផ្លូវឡើងកំពូលភ្នំ Thoi Loi មានស្លាកស្នាមកំអែរនៃការផ្ទុះភ្នំភ្លើងដែលបង្កើតឡើងរមណីយដ្ឋាននានាមានជាអាទិ៍ វត្ត Hang  ច្រាំងថ្ម Hang Cau និងបឹងទឹកសាបនៅលើកំពូលភ្នំ។ នាឆ្នាំ២០១២ ខេត្ត Quang Ngai បានឲ្យកសាងទំនប់ដ៏ធំមួយដើម្បីបង្កើតឡើងបឹងទឹកសាបដែលមានផ្ទៃ១០ហិកតា និងចំណុះ២៧ហ្មឺនម៉ែត្រគូប។ បឹងទឹកសាបនេះបានជួយផ្គត់ផ្គង់ប្រភពទឹកស្រោចស្រង់ដ៏សំខាន់សំរាប់ដំណាំខ្ទឹមនិងខ្ទឹមស រួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនលើកោះ។ លោក Tran Dinh Truoc ជាមគ្គទេសទេសចរណ៍លើកោះ Ly Son បានឲ្យដឹងថា

        “ខ្ញុំកើតឡើងនិងធំដឹងក្ដីនៅកោះ Ly Son នេះ។ ខ្ញុំសង្កេតឃើញថាភ្ញៀវទេសចរណ៍មកទស្សនាទីកន្លែងនេះគឺគេសប្បាយចិត្តណាស់។ គយគន់ទេសភាពធម្មជាតិកោះសមុទ្ររបស់មាតុភូមិ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងអំពីស្រុកកំណើតរបស់ខ្លួន”។

        ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរួមជាមួយកសិផលល្បីឈ្មោះគឺខ្ទឹមនិងខ្ទឹមសរបស់ប្រជាពលរដ្ឋនៅទីនេះបានបង្កើតឡើងការទាក់ទាញរបស់កោះ Ly Son ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

 

 

TAG
VOV/VOVworld/កំពូលភ្នំ Thoi Loi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត