logo

ទស្សនាភូមិ Giang Mo នៅខេត្ត Hoa Binh

2017/12/27 | 07:07:00
(VOVWORLD) -ភូមិ Giang Mo ចំណុះឃុំ Binh Thanh ស្រុក Cao Phong ដែលមានចំងាយប្រ មាណ១០គីឡូម៉ែត្រពីទីក្រុង Hoa Binh ភូមិភាគខាងជើងវៀតណាមគឺជាគោលដៅទេសចរ ណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវជាតិនិង អន្តរ ជាតិ។ ទេសភាពធម្មជាតិរួមមានព្រៃភ្នំរួមជាមួយផ្ទះឈើប្រពៃណីរស់ប្រជាពលរដ្ឋនៅទីនេះបានបង្ហាញនូវផ្នត់វប្បធម៌និងជីវភាពរស់នៅសុខសាន្តត្រាណរបស់អ្នកភូមិ។

ភូមិ Giang Mo ស្ថិតក្នុងជ្រលងភ្នំ ព័ទ្ធជុំវិញដោយ វាលស្រែស្រូវខៀវស្រងាត់និងព្រៃភ្នំ Hoa Binh។ នៅក្នុងភូមិមានបងប្អូនជនជាតិ Muong ចំនួន១២០គ្រួសាររួមរស់ជាមួយគ្នាហើយភ្ញៀវទេសចរមកនេះអាចស្វែងយល់ពីជីវភាពរស់នៅនិងវប្បធម៌របស់ជនរួមជាតិនេះ។ 

 ភូមិ Giang Mo ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ (រូបថតៈ mytour.vn)

        តាមលោក Nguyen Van Hau ជាម្ចាស់ផ្ទះមួយរូបដែលកំពុងត្រៀមរៀបចំម្ហូបអាហារជូនក្រុមភ្ញៀវមកពីអឺរ៉ុបនោះបានឲ្យដឹងថា ទេសចរក្នុងស្រុកនិងបរទេសចូលចិត្តមកទស្សនាភូមិ Giang Mo ដោយសារនៅភូមិនេះប្រជាជនរក្សាបាននូវផ្នត់វប្បធម៌ប្រពៃណីរបស់ខ្លួន។ លោក Nguyen Van Hau បានថ្លែងយ៉ាងដូច្នេះថា៖

       “ភូមិ Giang Mo មានប្រជាជន ចំនួន១២០គ្រួសារដែលចែកជាច្រើនក្រុមក្នុងនោះមាន៤៦គ្រួសារបើកសេវាទេសចរណ៍។ ភូមិយើងខ្ញុំបានទទួលភ្ញៀវមកទស្សនាតាំងពីយូរមកហើយ។ ក្នុងអំឡុងឆ្នាំ១៩៧៩-១៩៨០ពេលកសាងរោងចក្រវារីអគ្គិសនីនោះក្រុមជំនាញការអតីតសហភាពសូវៀតតែងតែមកទស្សនានិងស្នាក់នៅភូមិនាចុងសប្ដាហ៍។ គ្រួសារខ្ញុំចាប់ផ្ដើមបើកសេវាទេសចរណ៍តាំងពីឆ្នាំ១៩៩៧មក ហើយដល់ឆ្នាំ២០០១គឺបើកបន្ថែមនូវសេវាធ្វើម្ហូបបំរើភ្ញៀវ។ ក្នុងរដូវទេសចរណ៍មានពេលខ្លះយើងខ្ញុំទទួលជនបរទេសរហូតដល់ទៅ៣០០ឬ៤០០នាក់ក្នុងមួយថ្ងៃ ”។

ក្រៅពីគយគន់ទេសភាពធម្មជាតិនិងទស្សនាផ្ទះសំបែងរបស់ប្រជាជន ភ្ញៀវទេសចរក៏បានភ្លក់ម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខដូចជាបាយដំណើប សាច់ក្របី សាច់ជ្រូក មាន់ ត្រីជ្រោះ ទំពាំងព្រៃនិងស្រាពាងជាដើម។លោក Nguyen Van Hau បានឲ្យដឹងទៀតថា៖

        “ភ្ញៀវទេសចរមកកាន់ភូមិ Giang Mo គេចូលចិត្តពិសារណែមនិងប្រហិតសាច់ជ្រូកចៀនណាស់។ គេថានៅទីក្រុងគេធ្លាប់ហូបហើយតែម្ហូបទាំង២មុខហ្នឹងដោយបងប្អូនជនជាតិ Muong ច្នៃគឺឈ្ងុយឆ្ងាញ់ពិសេស។ ទន្ទឹមនឹងម្ហូបអាហារយើងខ្ញុំក៏សំដែងសិល្បៈច្រៀងរាំវាយគងឃ្មោះជូនភ្ញៀវកំសាន្តផងដែរ”។

        ប្រជាជនជនរួមជាតិ Muong រស់នៅក្នុងផ្ទះឈើផុតពីដីហើយមុខរបរសំខាន់គឺធ្វើស្រែចំការនិងត្បាញក្រណាត់។ នារីជនជាតិ Muong ពូកែត្បាញក្រណាត់ ដេរប៉ាក់ខោអាវរាប់ទាំងឧបករណ៍សំរាប់ផលិតកម្មកសិកម្មទៀផង។ តាមអ្នកស្រី Jaelle ជាភ្ញៀវមកពីប្រទេសបារាំងបានចែករំលែកថា៖

“ខ្ញុំមកទស្សនាវៀតណាមជាលើកដំបូងតែសប្បាយចិត្តណាស់ដោយឃើញនូវការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនវៀតណាមដែលមានវប្បធម៌ខុសពីប្រទេសបារាំង។ ភូមិ Giang Moនេះមានភាពចំលែកជាច្រើនដោយមានផ្ទះឈើផុតពីដីរបស់អ្នកភូមិដែលធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ”។

        ពេលមកទស្សនាភូមិ Giang Mo របស់ប្រជាជនជនរួមជាតិ Muong នេះភ្ញៀវទេសចរក៏អាចទៅមើលរមណីយដ្ឋានផ្សេងៗក្នុងខេត្ត Hoa Binh ដែរមានជាអាទិ៍ សារមន្ទីរវប្បធម៌ Muong  តំបន់ទេសចរណ៍ បឹង Hoa Binh ឬទៅទស្សនាចំការក្រូចនៅទីរួមស្រុក Cao Phong ក៏បានដែរ៕

TAG
VOV/VOVworld/ទស្សនា/ភូមិ Giang Mo/ខេត្ត Hoa Binh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត