logo

ទស្សនាភូមិរបរ Dong Xam ខេត្ត Thai Binh

2016/8/17 | 07:57:23

VOVWORLD_ Dong Xam ជាភូមិប្រកបមុខ
របរធ្វើប្រាក់ដែលល្បីល្បាញដោយមាន​សិប្បករ​ស្ទាត់
ជំនាញជាច្រើននាក់នៅខេត្ត​ Thai Binh ភូមិភាគ
ខាងជើងវៀតណាម។​ មក​ទស្សនាភូមិ Dong Xam
 អ្នកទេសចរនឹងមានការចាប់អារម្មណ៍ល្អៗចំពោះ
ជីវភាពរបស់​ប្រជាជននៅភូមិដែលមានប្រពៃណី
វប្បធម៌រាប់រយឆ្នាំមួយនេះ។

          VOVWORLD_ Dong Xam ជាភូមិប្រកបមុខរបរធ្វើប្រាក់ដែលល្បីល្បាញ
ដោយមាន​សិប្បករ​ស្ទាត់ជំនាញជាច្រើននាក់នៅខេត្ត​ Thai Binh ភូមិភាគខាង
ជើងវៀតណាម។​ មក​ទស្សនាភូមិ Dong Xam អ្នកទេសចរនឹងមានការចាប់
អារម្មណ៍ល្អៗចំពោះជីវភាពរបស់​ប្រជាជននៅភូមិដែលមានប្រពៃណីវប្បធម៌
រាប់រយឆ្នាំមួយនេះ។

        ពីទីរួមស្រុកKienXuongធ្វើដំណើរតាមផ្លូវលំចំងាយ១០គីឡូម៉ែត្រដែល
សង្ខាងមាន​ទេសភាពធម្មជាតិនិងទន្លេដ៏ស្រស់ស្អាតគឺអ្នកទេសចរនឹងទៅ
ដល់ភូមិ Dong Xam​ចំណុះ​ឃុំHong Thai ស្រុកKien Xuong ខេត្តThai Binh។ 

មកទស្សនាភូមិ Dong Xam មុនបង្អស់អ្នកទេសចរអាចចូលមើលសាលា
ភូមិ Dong Xam ដែលជាមណ្ឌលសំណង់ស្ថាបត្យកម្មដ៏ប្រណីតរួមមាន១២សំណង់
៤០ល្វែងលើផ្ទៃដីប្រមាណ១០០០ម៉ែត្រក្រឡា។ សាលាភូមិនេះជាទីគោរពបូជា
លោកតា Nguyen Kim Lau ជាអ្នកបង្កើតនិងបង្រៀនមុខរបរឆ្លាក់ប្រាក់ជូន
ប្រជាពលរដ្ឋភូមិ Dong Xam។ តាម​លោក​ Nguyen Xuan Ngan ជា​អ្នកមើល
ការខុសត្រូវនៅសាលាភូមិនេះបានឲ្យដឹងថា

“ សាលាភូមិDong Xam មុននេះមានទំហំតូចជាងដោយ​មានដំបូល​ប្រក់​
គ្បឿង​ពណ៌​ក្រហម ធ្នឹមមមានឆ្លាក់រូបនិងអក្សរ។ដល់ពេល Thai Binhផ្ដាច់
ចេញ​ជា​ខេត្តមួយ​ជាង​១០០ឆ្នាំមុននេះ សាលាភូមិត្រូវបានកសាងធំនិងស្អាត
ជាងមុន”។

មកទស្សនាភូមិរបរ Dong Xam ខេត្ត Thai Binhទេសចរនឹងឃើញផលិផលធ្វើពីប្រាក់និងសំរិទ្ធយ៉ាងល្អប្រណីត


ពីយូរមកហើយ ភូមិDong Xamល្បីឈ្មោះទៅដោយមានរបរធ្វើប្រាក់ជាមួយ
​នឹង​សិប្បករឆ្នើមនានា។ កត្តាថែរក្សាបច្ចេកទេសនិងវិជ្ជាជីវៈតែងតែបានកូន
ចៅគ្រប់ជំនាន់ក្នុងភូមិយកចិត្តទុកដាក់។​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក
នេះដើម្បីបង្កើតបន្ថែម​ការងារ​ធ្វើនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ អ្នក
ភូមិ Dong Xamមឹនត្រឹម​តែឆ្លាក់កែច្នៃ​ផលិតផលពី​ប្រាក់ប៉ណ្ណោះទេថែមទាំង
ធ្វើបន្ថែមនូវទំនិញពីវត្ថុធាតុដើមជាសំរិទ្ធ​ដូចជា​ ស្ពក​ គំនូរ គ្រឿងសំណែន​និង
ចក្រសត្វនានាទៀតផង។ លោក Pham Van Tu ជា​សិប្បករ​មួយរូបនៅភូមិDong
 Xamបានឲ្យដឹងថា

“ នេះជារបរប្រពៃណីដែលមានតាំងពីជំនាន់ជីតាខាងម្ដាយខ្ញុំមក។​ នាខែ
​មិថុនានិងខែកក្កដាការងារមិនសូវរវល់ទេតែនាដើមឆ្នាំនិងចុងឆ្នាំគឺត្រូវធ្វើ
ទំនិញច្រើន។ប្រជាពលរដ្ឋទិញផលិតផលពីភូមិខ្ញុំដើម្បីប្រើក្នុងការសែនព្រែន 
លំអផ្ទះនិងធ្វើជាកាដូ។នេះជារបរប្រពៃណីហើយយើងខ្ញុំមិនបង្ហើបរូបមន្តទេ ”។

ធ្វើដំណើរពីដើមភូមិដល់ចុងភូមិលឺតែសូរសំលេងក្រិកៗនៃការកែច្នៃទំនិញពី
វត្ថុធាតិដើមប្រាក់និងសំរិទ្ធ។លោកស្រី Nguyen Thi Ngaជាកម្មករមួយរូបបាន
ថ្លែងថា

“នៅមូលដ្ឋានផលិកម្មនេះខ្ញុំនិងកូនគ្រាន់តែធ្វើការសង្កត់ពុម្ភប៉ុណ្ណោះ 
រីឯអ្នកដទៃធ្វើការឆ្លាក់រូបផុស រំលេចពណ៌ ធ្វើរលើបរលោងនិងចុងក្រោយ
គឺធ្វើស៊ុំ។ ក្មេងៗធ្វើអីក៏ងាយស្រួលដែរ ចាស់ទុំដូចខ្ញុំជួបការលំបាកបន្តិច ”។

កញ្ញា Tung Chi ជាកូនស្រីរបស់លោក​ស្រី Nguyen Thi Ngaកំពុងរៀន
វិជ្ជាជីវៈនៅទី​នេះ។​​មុនដំបូងនាងចេះ​តែធ្វើការកែច្នៃសំភារៈសាមញ្ញប៉ុណ្ណោះ។
កញ្ញា Tung Chi​បាន​និយាយថា

“ ម្ដាយនាងខ្ញុំប្រកបរបរនេះអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។ គាត់
រវល់​នឹង​ការងារ​ណាស់។រីឯនាងខ្ញុំឆ្នាំនេះរៀនថ្នាក់ទី១២ហើយមកជួយម្ដាយ
ក្នុងពេលសំរាក​វិស្សមកាល”។

មកទស្សនាភូមិរបរ Dong Xam ខេត្ត​ Thai Binhទេសចរនឹងឃើញ
ផលិផលធ្វើពី​ប្រាក់​និង​សំរិទ្ធយ៉ាងល្អប្រណីតព្រមទាំងមានឱកាសស្វែង
យល់ជីវភាពរស់នៅ​របស់ប្រជាជន​នៅ​ភូមិ​ដែលមានប្រវតិ្តសាស្រ្តរាប់រយ
ឆ្នាំទៀតផង៕

TAG
ភូមិរបរ Dong Xam ខេត្ត Thai Binh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត