logo

ទស្សនាភូមិរបរធ្វើគ្រឿងភាជន៍Dau Doi

2016/7/6 | 10:55:15
VOVWORLD_បងប្អូនជនរួមជាតិនៅស្រុក
Hon Dat ខេត្តKien Giang ភាកខាង​ត្បូងវៀតណាម
មានបច្ចេកទេសធ្វើកុលាលភាជន៍តាំងពីយូរមក
ហើយ។ដីឥដ្ឋនៅតំបន់ Hon Datគឺម៉តនិងស្វិតណាស់
បានជានៅពេលស្មូនគ្រឿងភាជន៍និងដុត​ក្នុងឡ 
​ផលិតផល​មិន​សូវខូចព្រមទាំងមានគុណភាពល្អ។
 នៅស្រុក Hon Datមានភូមិ Dau Doiដែលប្រជាជន
នៅទីនោះមានរបរធ្វើកុលាលភាជន៍ជាប្រពៃណី។

VOVWORLD_បងប្អូនជនរួមជាតិនៅស្រុកHon Dat ខេត្តKien Giang
 ភាកខាង​ត្បូងវៀតណាមមានបច្ចេកទេសធ្វើកុលាលភាជន៍តាំងពីយូរមកហើយ។
ដីឥដ្ឋនៅតំបន់ Hon Datគឺម៉តនិងស្វិតណាស់បានជានៅពេលស្មូនគ្រឿងភាជន៍
និងដុត​ក្នុងឡ ​ផលិតផល​មិន​សូវខូចព្រមទាំងមានគុណភាពល្អ។ នៅស្រុក Hon
 Datមានភូមិ Dau Doiដែលប្រជាជននៅទីនោះមានរបរធ្វើកុលាលភាជន៍ជា
ប្រពៃណី។

        ស្ថិតនៅមជ្ឈមណ្ឌលស្រុក Hon Datភូមិរបរប្រពៃណី Dau Doi​ ជំនាញធ្វើ​
កុលាលភាជន៍​​ហើយរួមចំណែកអភិរក្សតំលៃវប្បធម៌ប្រពៃណី។​ តាមលោក Tran
 Van Tue​ ជាពលរដ្ឋមួយរូបនៅភូមិនេះឲ្យដឹងថា ក្នុងអំឡុងឆ្នាំ១៩៨០ ផលិតផល
​កុលាលភាជន៍របស់ភូមិលក់ដាច់ណាស់ ហើយគ្រួសារណាក៏មានឡដុតភាជន៍
ចំនួន២-៣ដែរ។​នាឆ្នាំ២០០៦​គ្រួសារលោក Tran Van Tue​ បានបណ្ដាក់ទុនទិញ
ម៉ាស៊ីនកិនដី​ដែលមានតំលៃ២០លានដុងដើម្បីកាត់បន្ថយចំណាយប្រាក់ជួល
កិនដី។ លោកឲ្យដឹងថាមុននេះមិនទាន់មានម៉ាស៊ីនគឺត្រូវប្រើជើងធាក់ដីហើយ
ចំណាយពេលពី២ដល់៣ថ្ងៃ។ តែឥឡូវមានម៉ាស៊ីនហើយគ្រាន់តែចំណាយពេល
២ម៉ោងប៉ុណ្ណោះគឺកិនបានដីមួយទូកឯណោះ។លោក Tran Van Tueបានឲ្យដឹងថា

    “ អតិថិជនមកទិញច្រើនណាស់។ គ្រួសារខ្ញុំធ្វើរបរនេះអស់៣ជំនាន់ហើយ។​
 ប្រជាពលរដ្ឋនៅតាមខេត្ត៦នៅប៉ែកខាងលិចភាគខាងត្បូងសុទ្ធតែប្រើគ្រឿង
ភាជន៍នៅភូមិខ្ញុំបានជាយើងរកស៊ីមានបាន។ ចង្រ្កានដីដុតនេះមួយគ្រឿង
លក់បាន៥ពាន៥រយដុង។ ក្នុងរយៈពេលកន្លះខែខ្ញុំផលិតបានចង្រ្កាន១០០០
គ្រឿងហើយលក់ឲ្យអតិថិជនតែម្ដង”។

ភូមិរបរប្រពៃណី Dau Doi ជំនាញធ្វើកុលាលភាជន៍ហើយរួមចំណែកអភិរក្សតំលៃវប្បធម៌ប្រពៃណី


        ប្រការពិសេសនៅ ភូមិDau Doiគីនារីចូលរួមយ៉ាងខ្លាំងនៅក្នុងការផលិត
​កុលាលភាជន៍ រីឯបុរស ទទួលធ្វើការងារធ្ងន់ដូចជាការទៅយកដី បង្ហាប់ដី ហាល
ដីនិងរៀបផលិតផល និងសំអាតឡ។ ផលិតផលសំខាន់នៅនៅ ភូមិDau Doiនា
បច្ចុប្បន្នគឺ​ចង្រ្កានដីដុត។ នៅទីនេះមានអាងត្រាំដីឥដ្ឋ ម៉ាស៊ីនកិនដី ឡដុត 
និងទីធ្លាហាលដីនិងផលិតផល។ វត្ថុសំរាប់ដុតច្រើនតែប្រើអង្កាម។ តាមអ្នក
ស្រី Tran Thi Sang ជាអ្នកលក់​អង្កាម​បានឲ្យដឹងថា

   “ មុននេះគេដុតគ្រឿងភាជន៍នឹងឧស និងចម្បើង។ រយៈពេល២០ឆ្នាំ
កន្លង​មកគឺដុតនឹងអង្កាមវិញ។ខ្ញុំទិញអង្កាមនៅរោងចក្រ។ គិតជាមធ្យម 
គ្រួសារមួយប្រើអង្កាមចំនួនពី៥០០ដល់៦០០ស្បោងក្នុងមួយថ្ងៃ។ ការដុតនឹង
អង្កាមនេះវាធ្វើឲ្យផលិតផលមានគុណភាពល្អជាងការដុតនឹងឧស”។

        ក្រៅពីការផលិតគ្រឿងភាជន៍នៅភូមិDau Doi នៅស្រុកHon Dat មាន
ភូមិ​មួយ​ចំនួនទៀតដូចជាភូមិHon Queo និងភូមិTri Tonក៏ប្រកបរបរនេះ
ដែរ។​ ប្រការនេះ​បានសរ​ឲ្យឃើញនូវតម្រូវការប្រើគ្រឿងភាជន៍របស់ប្រជាជន
នៅ វាលសណ្ដទន្លេ Cuu Long​ ព្រមទាំងឆ្លុះបញ្ចាំងនូវការអភិរក្សនិងពង្រីក
របរសិប្បកម្មប្រពៃណីរបស់​ប្រជាពល​រដ្ឋ​នៅតំបន់នេះទៀតផង៕

        

TAG
ភូមិ Dau Doi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត