logo

ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ៩៥០ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០២៥

2025/11/26 | 10:47:13

(VOVWORLD) - នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសនៅវេទិកាពន្លឿនការនាំចេញវៀតណាមឆ្នាំ ២០២៥ ក្រោមប្រធានបទ "Go Global - ឈានទៅរកទីផ្សារអន្តរជាតិ"។ វេទិកានេះត្រូវ បានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សម្របសម្រួលជាមួយបណ្ដាគម្រោងរបស់ រដ្ឋាភិបាលស្វីស ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃវេទិកាពន្លឿនការនាំចេញវៀតណាមឆ្នាំ ២០២៥។ (រូបថត៖ Moit.gov.vn)
យោងតាមគណៈកម្មការរៀបចំ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ វៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មជិត ២០ ពាន់លានដុល្លារអាមេរិក; ទំហំនាំចូល-នាំចេញ សរុបសម្រេចបានជាង ៧៦២ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៤% បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមការគ្រោងទុក ទំហំនាំចូល-នាំចេញ សរុបរបស់វៀតណាមនៅឆ្នាំនេះនឹងសម្រេចបានជាង ៩៥០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាថ្មីរបស់វៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានមាន ប្រសាសន៍ថា៖
“ដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនយ៉ាងខ្លាំងក្លានោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កំពុងកសាង "កម្មវិធីឈានទៅរកទីផ្សារអន្តរជាតិដំណាក់កាល ២០២៦-២០៣៥ (GoGlobal)"។ កម្មវិធីនេះមានគោលបំណងគាំទ្រសហគ្រាសឱ្យបង្កើនលក្ខណៈ អន្តរជាតិ អភិវឌ្ឍន៍សហគ្រាសឈានមុខគេ សុក្រិតខ្សែសង្វាក់តម្លៃ និងពង្រីក ទីផ្សារក្នុងទិសដៅដ៏ស៊ីជម្រៅ ទូលំទូលាយ និងប្រកបដោយចីរភាព។ ក្រសួងឧស្សាហ កម្មនិងពាណិជ្ជកម្ម នឹងកសាងប្រព័ន្ធអេកូឡូស៊ីមួយសម្រាប់ជំរុញពាណិជ្ជកម្ម ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០ និងឆ្នាំបន្ទាប់ៗ។ នៅពេលកសាងប្រព័ន្ធអេកូឡូស៊ីនេះ នឹងមានការតភ្ជាប់សកល ប្រព័ន្ធមូលដ្ឋានទិន្នន័យ; យកចិត្តទុកដាក់លើការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល... ពីប្រព័ន្ធអេកូឡូស៊ីនេះ បណ្តាញភ្នាក់ងារជំរុញពាណិជ្ជ កម្មនឹងត្រូវបានកែលម្អសមត្ថភាព; សហគ្រាស ជាពិសេសសហគ្រាសធុនតូច និង មធ្យម នឹងជំនះបាននូវការខ្វះខាតព័ត៌មាន និងវិធីអភិក្រមនឹងខ្សែសង្វាក់តម្លៃសកល ផងដែរ”៕
TAG
VOV/VOVworld/វៀតណាម/ទំហំ/នាំចេញ/នាំចូល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត