logo

ទាហានរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួនបីនាក់បានស្លាប់នៅភាគខាងត្បូងប្រទេសលីបង់

2026/3/31 | 09:11:09
(VOVWORLD) - ទាហានរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួនបីនាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុចំនួនពីរដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី ៣០ ខែមីនា។ 
ទាហានរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួនបីនាក់បានស្លាប់នៅភាគខាងត្បូងប្រទេសលីបង់។ រូបថត៖ REUTERS

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) បានឲ្យដឹងថា ទាហានរក្សាសន្តិភាពចំនួនពីរនាក់បានស្លាប់បន្ទាប់ពីការផ្ទុះមួយ ដែលបានបំផ្លាញយានយន្តរបស់ពួកគេនៅក្នុងតំបន់ បានីហៃយ៉ាន ភាគខាងត្បូងប្រទេសលីបង់។ មុននោះ ទាហានរក្សាសន្តិភាពឥណ្ឌូនេស៊ីម្នាក់បានស្លាប់ នៅព្រឹកព្រលឹមថ្ងៃដដែល នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់បានផ្ទុះនៅក្នុងភូមិ Adchit Al-Qusayr ភាគខាងត្បូងប្រទេសលីបង់។ UNIFIL បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុទាំងនេះ ហើយបាន្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតពីមូលហេតុ។ ទាំងនេះគឺជាការស្លាប់លើកដំបូងរបស់កម្លាំងនេះ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡា បានផ្ទុះឡើងវិញនៅថ្ងៃទី ២ ខែមីនា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ ឥណ្ឌូនេស៊ីបានថ្កោលទោសឧប្បត្តិហេតុនេះ ដោយចាត់ទុកថា រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កងកម្លាំងរក្សាសន្តិភាពគឺមិនអាចទទួលយកបានឡើយ ហើយបានថ្កោលទោសម្តងទៀតចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់៕

TAG
VOV/VOVworld/រក្សាសន្តិភាព/អង្គការសហប្រជាជាតិ/ប្រទេសលីបង់/UNIFIL

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត