logo

ធានាថា ព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ លើរលកវិទ្យុសំឡេងវៀតណាមគឺជាព័ត៌មានគន្លឹះនិងមានលក្ខណៈដឹកនាំ

2026/1/13 | 07:23:00

(VOVWORLD) - នារសៀលថ្ងៃ ទី ១២ ខែមករា នៅមជ្ឈមណ្ឌលផ្សព្វផ្សាយជាតិ អាសយដ្ឋានលេខ ៥៨ ផ្លូវក្វាន់ស៊ូ ទីក្រុងហាណូយ វិទ្យុសំឡេង វៀតណាម (VOV) បានរៀបចំសន្និសីទមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការងារឃោសនាសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស ទៅកាន់អង្គភាពជំនាញ និងអ្នកយកព័ត៌មាន ដែលចូលរួមផ្សាយព័ត៌មាននៅក្នុងមហាសន្និបាត។

លោក ផាម ម៉ាញ់ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានធ្វើជាអធិបតីក្នុងសន្និសីទ (រូបថត៖ មិញចូវ/VOV1)

នៅក្នុងសន្និសីទនេះ តំណាងអង្គភាពមុខងារនៃវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា  អង្គភាពបានបង្កើតផែនការឃោសនាដ៏ទូលំទូលាយ និងលម្អិតមួយ ដោយបានចាត់តាំងអ្នកយកព័ត៌មានចូលប្រតិបត្តិការផ្សាយព័ត៌មាននៅមហាសន្និបាត។  ទន្ទឹមនឹងនោះ អនុវត្តន៍កម្មវិធី និងការផ្សាយពិសេសៗ ដោយធានាការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់មុន ក្រោយមហាសន្និបាត។  អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ អគ្គនាយកវិទ្យុវៀតណាម លោក ហ្វាម ម៉ាញ់ ហ៊ុង បានសង្កត់ធ្ងន់ថា ក្នុងនាមជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឈានមុខ  វិទ្យុវៀតណាមបានផ្តោតយ៉ាងខ្លាំងលើយុទ្ធនាការឃោសនានេះ ដោយធានាថា ព័ត៌មាននៅលើវិទ្យុវៀតណាម គឺជាព័ត៌មានគន្លឹះ និងមានលក្ខណៈដឹកនាំ។

“ច្បាមជាប់មាតិការនៃដំណើរការបែងចែកការងារយ៉ាងដិតដល់ ដើម្បីរៀបចំទម្រង់ឃោសនាសមស្រប និងមានប្រសិទ្ធភាព។ ធានាថា ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា ច្នៃប្រឌិត អាចបត់បែនបាន និងទម្រង់ចម្រុះ; បង្កើតបរិយាកាសរីករាយ និងសុទិដ្ឋិនិយម លើកកម្ពស់ទំនុកចិត្ត និងការរំពឹងទុកសម្រាប់អនាគតភ្លឺស្វាងរបស់ប្រទេសជាតិ។  ប្រើប្រាស់វិធីសាស្រ្តសារព័ត៌មានទំនើប និងរួមបញ្ចូលគ្នា ហើយផ្សព្វផ្សាយព័ត៌មាននៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយជាច្រើន យើងត្រូវតែចាត់ទុកវេទិកា VOV1, AM និង FM ជាវេទិការសំខាន់បំផុតរបស់ខ្លួន ហើយជាមូលដ្ឋាន យើងត្រូវតែស្វែងរកមធ្យោបាយដើម្បីមានទីតាំងនៅលើលំហឌីជីថល   នៅលើកាសែតអនឡាញពីររបស់យើង និងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”។ នេះបើយោងតាមប្រសាសន៍របស់លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយកវិទ្យុសំឡេងវៀតណាម៕

TAG
VOV/VOVworld/ធានាថា/ព័ត៌មាន/មហាសន្និបាត/លើកទី ១៤/រលកវិទ្យុសំឡេងវៀតណាម/ព័ត៌មានសំខាន់/មានលក្ខណៈដឹកនាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត