logo

ធ្វើជាប្រពន្ធបានតែ៦ថ្ងៃ-ស្មោះត្រង់អស់មួយជីវិត

2012/7/18 | 03:49:03
Vovworld-  “សំបុត្រទាំងឡាយដែលបងបានផ្ញើឲ្យ
ប្អូនគឺជាប្រភពលើកទឹកចិត្តចំពោះប្អូនពេលនៅ
ឆ្ងាយបង។ ក៏ប៉ុន្តែ សំបុត្រនេះគឺជាសេចក្តីព្រួយចិត្ត
បំផុត ​នឹងប្រហែលជាសេចក្តី ព្រួយចិត្តដើមដំបូងក្នុងជីវិតប្អូន។​ 
Vovworld-  “ប្អូនជាទីស្រឡាញ់! សំបុត្រទាំងឡាយដែលបងបានផ្ញើឲ្យប្អូនគឺជាប្រភពលើកទឹកចិត្តចំពោះប្អូនពេល
នៅឆ្ងាយបង។ក៏ប៉ុន្តែ សំបុត្រនេះគឺជាសេចក្តីព្រួយចិត្តបំផុតនឹងប្រហែលជាសេចក្តី
ព្រួយចិត្តដើមដំបូងក្នុងជីវិតប្អូន។​ ប្អូនអើយ! ប្តីប្រពន្ធយើងរួមរស់បានប៉ុន្មានថ្ងៃតែ
ប៉ុណ្ណោះ​​គឺសង្គ្រមបានប្លន់យកទៅសេចក្តីស្នេហារបស់ប្អូន..”។នេះជាខ្លឹមសារនៃ
សំបុត្រ ចុងក្រោយរបស់យុទ្ធជន​ Le Van Huynhនៅ ឃុំ Le Loi ​ស្រុក Kien Xuong
ខែត្រThai Binh ​ដែលផ្ញើមកឲ្យប្រពន្ធ​គឺលោកស្រីDang Thi Xo  មុនពេលពលីជីវិត
។​លោកស្រីបាន នៅមេម៉ាយ​​ នឹងអនុវត្តបំណងប្រាថ្នាចុងក្រោយ គឺរកនឹងបញ្ជូន
អិដ្ឋធាតុប្តីមកបញ្ចុះនៅ ស្រុកកំណើត។ចូរចែករំលែករឿងស្តីពីប្រពន្ធយុទ្ធជនពលី
ស្មោះត្រង់នេះតាមរយះអត្ថបទសរសេររបស់អ្នកយកព័ត៍មាន Lan Anh ។
លោកស្រីDang Thi Xo (vov5)

សង្គ្រៀមបានបញ្ចប់មុននេះ​៣៧ឆ្នាំហើយ​។​ក៏ប៉ុន្តែពាក្យផ្តែផ្តាំនឹងរូបភាពរបស់
ប្តី នៅតែដិតជាប់ក្នុងអារម្មណ៏របស់លោកស្រី​Dang Thi Xo។រឿងស្នេហា​របស់លោក
ស្រី ជាមួយប្តី គឺយុទ្ធជនពលី Le Van Huynh  បានអង្រូនបេះដូងនៃមនុស្សជាច្រើន
នាក់។ ​ពេលនិយាយអំពីប្តី  នារីអាយុ ៦៣ឆ្នាំរូបនេះហាក់ដូចជាបានត្រឡប់មកកាល
ពីមាន អាយុ ​២០ឆ្នាំ។​​ ពេលនោះ​​នាងក្រមុំ Dang Thi Xo​ មានមាឌស្តើងខ្ពស់ស្នាមញ
ញឹម ពន្លឺ ភ្នែកភ្លឺថ្លារបស់នាង​បានធ្វើឲ្យកំលោះជាច្រើននាក់ជំពាក់ជំពិនក្នុងចិត្ត។ក៏
ប៉ុន្តែបេះដូង របស់នាង ​​សេចក្តីស្នេហារបស់នាង​​បានតម្រូវសំរាប់យុវជន ​​   Le Van
Huynh និសិត្យផ្នែកសំណង់មហាវិទ្យាល័យពហុវិជ្ជាហាណូយ។លោកស្រីរំលឹកឡើង
វិញ៖ “យើងខ្ញុំចាប់ចិត្តស្រឡាញ់គ្នាក្នុងរយះពេល៣ឆ្នាំ។យើងខ្ញុំសំរេចថា៖ពេលដែល បងរៀនចប់ឧត្តមសឹក្សា នឹងរៀបការ​ ។​តែនាចុងឆ្នាំ​១៩៧២ គ្រួសារទាំងសង្ខាងតឿន
រៀបការ។​​ឆ្លៀតឳកាសរយះ៣ថ្ងៃដែលបងឈប់សំរាកបុណ្យចូលឆ្នាំសកល​ យើង ខ្ញុំ
រៀបអាពាហ៏ពីពាហ៏។​បុណ្យចូលឆ្នាំថ្មី​ បងឈប់សំរាក​បាន៣ថ្ងៃទៀត​​ហើយចេញទៅ
សមរភូមិមុខ​រហូត”។
ពេលទទួលដំណឹងថា៖បងបានពលីជីវិត គ្រួសារទាំងសង្ខាងរំលឹកលោកស្រី
បោះ ថែម១ជំហានទៀត។តែលោកស្រីមិនយល់ព្រមទេ។លើកដៃលុបបណ្តាតំណក់
ទឹកភ្នែក​លោកស្រីរៀបរាប់ថា៖ “Tet ឆ្នាំនោះ​មុនពេលចេញទៅសមរភូមិមុខបង​ប្រាប់
ខ្ញុំថា៖​បើអភ័ព្វ​បងត្រូវ​រង របួស ត្រូវកំបុតជើងដៃ​​ប្អូនកុំលែងបង។ខ្ញុំឆ្លើយថា៖បងចូរ
នឹងចិត្ត។ប្អូនបានស្រឡាញ់ បង គឺស្រឡាញ់អស់១ជីវិត មិនផ្លាស់ចិត្តទេ”។
លោកស្រីDang Thi Xo (vov5)

        ក៏ប៉ុន្តែបងមិនបានត្រឡប់មកវិញជាមួយលោកស្រីឡើយ។បងបានពលីជីវិត
នៅ សមរភូមិមុខ។ ​វត្ថុអនុស្សាវរីយនៅសេសសល់​ គឺជាសំបុត្រដែលបងសរសេរ
មុនពលីកម្ម​ នឹងរូបភាពដាក់នៅលើទីសក្ការះបូជាតែប៉ុណ្ណោះ។  
       ពេលនឹកដល់ប្តីម្តងៗលោកស្រីXo បែជាក្រាលកន្ទេលនៅចំពោះមុខទីសក្ការះ
បូជា ប្តី​ហើយយកសំបុត្រមកអាន។​នឹងក៏មិនរាប់បានប៉ុន្មានលើកហើយដែលលោក
ស្រីអង្គុយ ធ្មង់ប្រៀបដូចជាបានប្រែខ្លួនទៅជាថ្ម​ពេលអានសំបុត្រប្តីពិសេសគឺពេល
ដែលមិនទាន់ រកបានផ្នូរប្តី។ “មុននេះ​ខ្ញុំបានសន្យាថា៖និងស្រឡាញ់បងអស់១ជីវិត
។​ក្នុងសំបុត្រ បងផ្តែផ្តាំថា៖ ត្រូវបញ្ជូនអដិ្ឋធាតុបងមកស្រុកកំណើត។ពេលថ្ងៃក៏ដូច
ជាពេលយប់ខ្ញុំក៏គិតដល់រឿងនេះតែប៉ុណ្ណោះ។ឥឡូវនេះខ្ញុំបានបញ្ជូនអដិ្ឋធាតុបង
មកហើយ។ខ្ញុឃើញស្រឡះក្នុងចិត្ត ណាស់”។   
      ក្នុងអស់១ជីវិតរបស់ខ្លួន​លោកស្រីមិនទាមទារអ្វីសំរាប់ខ្លួនលោកស្រីទេ។បំណង
ប្រាថ្នាចុងក្រោយគឺបញ្ជូនអិដ្ឋធាតុ​ប្តីមកស្រុកកំណើត ក៏បានអនុវត្តរួចរាល់។សំបុត្រ
ដ៏ថ្លៃថ្លារបស់ប្តី​​ លោកស្រីក៏បានប្រគល់ជូនសារមន្ទីកំពែងបុរាណQuang Tri។​លោក
ស្រីគ្រាន់តែរក្សាច្បាប់ចម្លងសំរាប់ខ្លួនប៉ុណ្ណោះ។លោកស្រីគិតថា៖ប្តីខ្លួនបានពលីជីវិត
ដើម្បី ឯករាជ​សេរីភាពរបស់មាតុភូមិ។ខ្លួនត្រូវរស់នៅឲ្យសក្តិសមនឹងពលីកម្មរបស់
លោក៕
TAG
Le Van Huynh/Dang Thi Xo/ពលីជីវិត នៅ សមរភូមិមុខ/ស្មោះត្រង់អស់មួយជីវិត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត