logo

ធ្វើ​ “អត្តសញ្ញាណប័ណ្ណ” សម្រាប់ទំនិញវៀតណាមចេញទៅ​បរទេស

2024/9/18 | 11:00:00
(VOVWORLD) - ការតាមដានប្រភពដើមនៃទំនិញ គឺជាតម្រូវការដំបូងបង្អស់និងសំខាន់បំផុតដើម្បីនាំផលិតផលវៀតណាមទៅកាន់ពិភពលោក និងជ្រៀតចូលទីផ្សាររបស់ប្រទេសផ្សេងៗ។ នៅទីក្រុងហូជីមិញ ក្រោយរយៈពេល ២ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចស្តីពីការអនុវត្តប្រព័ន្ធតាមដានប្រភពដើមក្នុងតំបន់ដំណាក់កាល ២០២១ - ២០៣០ ទំនិញវៀតណាមអាចទៅដល់ដៃអ្នកប្រើប្រាស់ជុំវិញពិភពលោកយ៉ាងឆាប់រហ័សទាន់ចិត្ត ជាពិសេសតាមរយៈបណ្តាញចែកចាយរបស់អាជីវកម្មវៀតណាមនៅក្រៅប្រទេស។
 
ពីតថភាពជាក់ស្តែងនៃការនាំយកផ្សិត លិញជឺ ចូលទៅក្នុងបណ្តាញប្រើប្រាស់ក្នុងរដ្ឋ Amazon សហរដ្ឋអាមេរិក លោកបណ្ឌិត Le Hoang The ជនជាតិវៀតណាមនៅប្រទេសជប៉ុន នាយកក្រុមហ៊ុនភាគហ៊ុន The VOS Ecosystem បានបញ្ជាក់ថា ក្រៅពីគុណភាពផលិតផល ការតាមដានប្រភពដើមក៏មានសារៈសំខាន់ខ្លាំងណាស់ ដូចជា "អត្តសញ្ញាណប័ណ្ណ" សម្រាប់ទំនិញ ដើម្បីឱ្យអ្នកប្រើប្រាស់បរទេសអាចពិនិត្យនិងជឿទុកចិត្តបាន៖ “ដើម្បីនាំចេញផលិតផលវៀតណាមទៅកាន់ទីផ្សារអាមេរិក ដំបូងឡើយ ត្រូវបញ្ជាក់ថា ផលិតផលទាំងអស់មានវិញ្ញាបនប័ត្រ មានប៉ាតង់ និងត្រូវបានធ្វើតេស្តក្នុងដំណាក់កាលនីមួយៗ។ លើសពីនេះ យើងត្រូវតែដឹងថា តើទីផ្សារអាមេរិកមានបទប្បញ្ញត្តិអ្វីខ្លះ? ឧទាហរណ៍៖ សម្រាប់អាហារបំប៉ន គ្រឿងផ្សំត្រូវបំពេញស្តង់ដារសរីរាង្គ ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ និងតាមស្តង់ដារអ្វីខ្លះ។ ផលិតផលគួរតែចុះបញ្ជីពាណិជ្ជសញ្ញា ដើម្បីធានាថា គ្មាននរណាម្នាក់អាចចម្លងបានឡើយ”។
កម្មវិធី កន្លែងណាតជួបអាណិកជន នាពេលថ្មីៗនេះ សំដៅតភ្ជាប់អាជីវកម្មក្នុងស្រុក និងពាណិជ្ជករវៀតណាមនៅបរទេស។ រូបថត៖ M.P

លោក Nguyen Ngoc Luan នាយកប្រតិបត្តិនៃក្រុមហ៊ុនតភ្ជាប់ពាណិជ្ជកម្មសកល ជាមួយផលិតផលកាហ្វេរហ័ស Meet More Coffee បានចែករំលែកថា ដោយបានអនុលោមយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរបស់ប្រទេសសាមី ស្តីពីតម្លាភាពនៃប្រភពដើមទំនិញ ផលិតផលរបស់ក្រុមហ៊ុនលោកបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារបរទេស៖ “សម្រាប់យើងខ្ញុំ ដំបូងបង្អស់គឺត្រូវចូលរួមក្នុងដំណើរការ ISO មានឯកសារគ្រាប់គ្រាន់ និងមានទិន្នន័យជាឯកសារនៅឡូទំនិញនីមួយៗ បន្ទាប់មក   អ៊ិនកូដទិន្នន័យនៅលើវិបផតថលដោយប្រើប្រាស់លេខកូដ QR ឬព័ត៌មានអំពីបច្ចេកវិទ្យា។ សហគ្រាសត្រូវមានភ្នាក់ងារគ្រប់គ្រងផ្ទៃក្នុង ប្រការនេះមានសារៈសំខាន់ណាស់ ដែលត្រូវការវិនិយោគលើក្បាលម៉ាស៊ីនអភិបាលកិច្ចប្រកបដោយគុណភាព”។

រហូតមកដល់បច្ចុប្បន្ន ផលិតផល Meet More បានយកឈ្នះអតិថិជនជាច្រើន ដោយគ្របដណ្តប់នៅតាមផ្សារទំនើបនិងហាងលក់ចាប់ហួយទាំងធំ និងតូចនៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះទេ Meet More បានឆ្លងកាត់ស្តង់ដារនាំចេញដ៏តឹងរឹងបំផុត ហើយមានវត្តមាននៅក្នុងទីផ្សារកាហ្វេចំនួន ២០ ជុំវិញពិភពលោក ដូចជាប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងអូស្ត្រាលី។

លើសពីនេះ អាជីវកម្មជាច្រើនបានវិនិយោគលើការតាមដានប្រភពដើម  ក៏ដូចជាចំណាយលើការបណ្តុះបណ្តាលធនធានមនុស្សមានជំនាញខ្ពស់ ការបណ្តុះបណ្តាលបុគ្គលិកផ្នែកបច្ចេកវិទ្យា ការបង្កើតប្រព័ន្ធកត់ត្រានិងត្រួតពិនិត្យទិន្នន័យដ៏ត្រឹមត្រូវជាបន្តបន្ទាប់។ លោកស្រី Do Tu Trace នាយិការទទួលបន្ទុកកិច្ចការបរទេសនៃក្រុមហ៊ុន Blue Saigon បានឲ្យដឹងថា អាជីវកម្មបានខិតខំធានាឱ្យមានការតាមដានប្រភពដើមយ៉ាងច្បាស់លាស់ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងប្រើប្រាស់លេខកូដ QR គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការតាមដានប្រភពដើម តាមនោះលើកកម្ពស់តម្លៃ និងជំរុញការប្រើប្រាស់ផលិតផល។ “យើងខ្ញុំបានបង្កើតក្រុមការងារមួយក្រុមដើម្បីប្រើប្រាស់កម្មវិធីទាំងអស់នៅលើទីផ្សារសម្រាប់ការតាមដានប្រភពដើម។ អង្គភាពជាច្រើនបានអមដំណើរ និងគាំទ្រយើងខ្ញុំដើម្បីអនុវត្តតាមស្តង់ដារសមស្របជាមួយអ្នកផ្គត់ផ្គង់ អ្នកផលិត និងដៃគូនាំចូល”។

លោក លោក Nguyen Ngoc Luan អាណិកជនវៀតណាមនៅប្រទេសអូស្ត្រាលី នាយកប្រតិបត្តិនៃ Meet More Coffee។ រូបថត៖ Ngoc Xuan

ការតាមដានប្រភពដើមបាននិងកំពុងជាតម្រូវការចាំបាច់នៅពេលដែលវៀតណាមផ្គត់ផ្គង់ទំនិញទៅកាន់ទីផ្សារជាច្រើននៅលើពិភពលោក។ ជាឧទាហរណ៍ កសិផលរបស់វៀតណាម ទីផ្សារធំៗដែលនាំចូលផលិតផលទាំងនេះ ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក សហភាពអឺរ៉ុប (EU) សុទ្ធតែមានបទប្បញ្ញត្តិដែលមានលក្ខណៈចាប់បង្ខំចំពោះសហគ្រាស ស្តីពីការតាមដានប្រផពដើមទំនិញ។ ជាក់ស្តែង ការកសាងប្រព័ន្ធបទប្បញ្ញត្តិរបស់បណ្តាប្រទេស មាននិន្នាការកើនឡើង ជាមួយនឹងមាតិកាកាន់តែតឹងរ៉ឹង ដែលសហគ្រាសត្រូវតែបំពេញ ប្រសិនបើពួកគេចង់លក់ទំនិញទៅកាន់ប្រទេសទាំងនោះ។ លោក Luong Minh Huan នាយកវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រាសបានចាត់ទុកថា៖ “ការតាមដានប្រភពដើមគឺជាមធ្យោបាយមួយដើម្បីបង្ហាញពីតម្លាភាព និងការសន្យារបស់សហគ្រាស ចំពោះគុណភាពនិងប្រភពដើមនៃផលិតផល។ ការតាមដានប្រភពដើមបានបង្ហាញថា ផលិតផលនិងទំនិញបានបំពេញតាមស្តង់ដារគុណភាព សុវត្ថិភាព និងបរិស្ថាន ដែលត្រូវបានកំណត់ដោយអង្គការអន្តរជាតិ។ ប្រការនេះ បង្កើតការជឿទុកចិត្តពីដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់ ជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើតឧត្តមភាពប្រកួតប្រជែង លើទីផ្សារអន្តរជាតិ”។

បច្ចុប្បន្ននេះ វៀតណាមបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ជាច្រើន។ ដើម្បីប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បញ្ជាក់ពីគុណភាពទំនិញវៀតណាមនៅលើទីផ្សារបរទេស និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ពិភពលោក ក្រៅពីការគាំទ្ររបស់រដ្ឋាភិបាល ក៏ទាមទារឲ្យមានការខិតខំប្រឹងប្រែងរបស់សហគ្រាស ក្នុងការផ្លាស់ប្តូរខ្លួនឯង យល់ដឹង និងអនុវត្តន៍យ៉ាងពេញលេញ នូវស្តង់ដារ និងតម្រូវការរបស់ទីផ្សារ។ ដោយអនុលោមការតាមដានប្រភពដើមទំនិញនិងការអនុវត្តបច្ចេកវិទ្យា បានជួយឱ្យផលិតផលនិងម៉ាកយីហោវៀតណាមមានវត្តមានកាន់តែច្រើននៅក្នុងទីផ្សារពិភពលោក៕

TAG
VOV/VOVworld/អត្តសញ្ញាណប័ណ្ណ/ទំនិញ/វៀតណាម/ការនាំចេញ/ទីផ្សារ​​បរទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត