logo

នាង គន្ធាជក់ចិត្តនឹងសិល្បៈ

2017/6/29 | 06:34:00
(VOVWORLD) -នាង គន្ធា សព្វថ្ងៃកំពុងប្រកបការងារនៅមជ្ឈមណ្ឌលវប្បធម៌ស្រុក Tri Ton ខេត្ត An Giang  ភូមិ ភាគខាងត្បូងវៀតណាម។  អ្នកស្រីជាមនុស្សនាំមុខគេក្នុងចលនាសិល្បៈនៅនឹងមូលដ្ឋាន។ ក្រៅពីការបង្ហាត់  ដឹកនាំកម្មវិធីនាងគន្ធាក៏អាចសំដែងប្រភេទសិល្បៈពិសេសផ្សេងៗ ទៀតដូចជាសិល្បៈយីកេនិងចំរៀងចាប៉ីផងដែរ។

នាង គន្ធា សព្វថ្ងៃកំពុងប្រកបការងារនៅមជ្ឈមណ្ឌលវប្បធម៌ស្រុក Tri Ton ខេត្ត An Giang ភូមិភាគខាងត្បូងវៀតណាម។  អ្នកស្រីជាមនុស្សនាំមុខគេក្នុងចលនាសិល្បៈនៅនឹងមូលដ្ឋាន។ ក្រៅពីការបង្ហាត់ ដឹកនាំកម្មវិធីនាងគន្ធាក៏អាចសំដែងប្រភេទសិល្បៈពិសេសផ្សេងៗទៀតដូចជាសិល្បៈយីកេនិងចំរៀងចាប៉ីផងដែរ។

        នាង គន្ធា នៅឃុំ O Lam ស្រុក Tri Ton  ឆ្នាំនេះមានអាយុ២៩ឆ្នាំហើយមានការរួមចំណែកជាច្រើនទៅក្នុងចលនាសិល្បៈនៅក្នុងស្រុក។ជាកូនស្រីរបស់សិប្បករ Chau Men Sa Ray និងសិប្បការិនីឆ្នើម Neang Ok ល្បីឈ្មោះនៅតំបន់ Bay Nui នោះ អ្នកស្រីមានទេពកោសល្យខាងសិល្បៈតាំងពីតូចមក។ ក្នុងវ័យ១៤ឆ្នាំនាង គន្ធាបានឡើងវេទិកាសំដែងយីកេ ជាសិល្បៈប្រជាប្រិយដ៏វិសែសវិសាលមួយប្រភេទរបស់ជនជាតិខ្មែរ។  ភាពងាយស្រួលរបស់គន្ធាគឺត្រូវបានរស់នៅក្នុងគ្រួសារមានប្រពៃណីសិល្បៈនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីឪពុកម្ដាយ។ ស្ដីពីសមត្ថភាពសិល្បៈរបស់កូនស្រីខ្លួន លោក Chau Men Sa Rayបានថ្លែងថា

     “ខ្ញុំសប្បាយចិត្តណាស់ដែលមានកូនស្រីគឺគន្ធាបន្តវេនវប្បធម៌ប្រពៃណីជាតិ។ ខ្ញុំជឿជាក់លើកូនខ្លួន និងខិតខំប្រឹងប្រែងបង្រៀននូវបទពិសោធន៍សំដែងចំរៀងរបាំក្នុងសិល្បៈល្ខោនយីកេសំរាប់ជំនាន់ក្រោយៗ។ ខ្ញុំត្រេកអរណាស់ដែលកូនខ្ញុំបានមានការរួមចំណែកក្នុងវិស័យសិល្បៈ”។

        ក្រៅពីការសំដែងល្អលើឆាកល្ខោនយីកេ នាង គន្ធានៅអាចច្រៀងរាល់បទចំរៀងប្រជាប្រិយដោយសំនៀងទឹកដមទៀតផង។ ជាពិសេស អ្នកស្រីអាចសំដែងបាននូវសិល្បៈចំរៀងចាប៉ី ជាសិល្បៈមួយប្រភេទដែលត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិនាឆ្នាំ២០១៣។ នាង គន្ធាបានចូលរួមការប្រលងនិងមហោស្រពសិល្បៈជាច្រើន ហើយបានទទួលប័ណ្ណសរសើរជាច្រើនដែរ។ ក្នុងនោះមានពានរង្វាន់មាសនៅមហោស្រពសិល្បៈល្ខោនយីកេខ្មែរណាមបូលើកទី១នាឆ្នាំ២០១៣នៅខេត្ត Soc Trang,  រង្វាន់ A នៅមហោស្រពវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្ត An Giang នាឆ្នាំ២០១៧។ នាង  គន្ធាបានឲ្យដឹងថា

        “នាងខ្ញុំកើតនៅក្នុងគ្រួសារមានប្រពៃណីសិល្បៈដែលជាភ័ព្វសំណាងល្អហើយនាងខ្ញុំត្រូវតែក្ដាប់ជាប់ឱកាសនេះ។ តាំងពីតូចនាងខ្ញុំអាចច្រៀងរាំនិងសំដែងយីកេ យូកេបាន។ នាងខ្ញុំចង់ចេះដឹងច្រើនថែមទៀតពីឧបករណ៍ភ្លេងជាតិ”។

នាង គន្ធា 

        វាយតំលៃពីការរួមវិភាគទានរបស់នាង  គន្ធាក្នុងចលនាសិល្បៈមូលដ្ឋាន លោក Chau Soc Phai កម្មាភិបាលវប្បធម៌ឃុំ O Lam បានឲ្យដឹងថា

        “នាង គន្ធាយកចិត្តទុកដាក់យ៉ាងខ្លាំងលើការថែរក្សានិងពង្រីកសិល្បៈចំរៀងចាប៉ី។ អ្នកស្រីត្រូវបានរៀបចំណាត់ថ្នាក់ទី១និងទី២ក្នុងវគ្គសិក្សាពីសិល្បៈចំរៀងចាប៉ីនៅក្នុងតំបន់។ ក្រៅពីនោះខ្ញុំសង្កេតឃើញថានាងគន្ធានៅមានសមត្ថភាពនិពន្ធបទចំរៀងទៀតផង”។

        ទន្ទឹមនេះ អ្នកស្រីគន្ធានៅមានស្នាដៃជាច្រើនក្នុងការបង្ហាត់ ដឹកនាំកម្មវិថីសំដែងសិល្បៈនៅមូលដ្ឋានទៀត។ លោក Cao Tan Thao នាយករងមជ្ឈមណ្ឌលវប្បធម៌ស្រុក Tri Ton ខេត្ត An Giang បានឲ្យដឹងថា

        “ខ្ញុំត្រូវនិយាយថាគន្ធាពូកែណាស់មិនត្រឹមតែនៅក្នុងចលនាសិល្បៈថ្នាក់ស្រុកប៉ុណ្ណោះទេថែមទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិទៀតផង។ ក្រៅពីការសំដែងចំរៀងសិល្បៈ នាង គន្ធាក៏ជួយបង្ហាត់និងដឹកនាំរឿងសំរាប់ស្ថាប័ននានាក្នុងស្រុកនិងខេត្តផងដែរ។ នាពេលខាងមុខ អង្គភាពនិងបញ្ជូននាងគន្ធាទៅបណ្ដុះបណ្ដាលខាងបង្ហាត់របាំ”។

        ការខិតខំប្រឹងប្រែងក្នុងសម្មភាពវប្បធម៌សិល្បៈរបស់នាង គន្ធាបានរួមចំណែកទៅក្នុងការអភិរក្សនិងពង្រីកវប្បធម៌សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរក្នុងខឿនវប្បធម៌វៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិ៕

TAG
VOV/VOVworld/នាង គន្ធា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត