logo

និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦៖ តភ្ជាប់សហគមន៍និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងសាធារណរដ្ឋឆែក

2026/2/8 | 09:16:00
(VOVWORLD) - នាយប់ថ្ងៃទី ៧ ខែ កុម្ភៈ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មសាប៉ា ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែកបានប្រារព្ធពិធី “បុណ្យតេត វៀតណាម និងពិធីបុណ្យជនជាតិឆែក"។
លោក ឌឿង ហ្វាយ ណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ VOV-Praha)

ពិធីបុណ្យនេះមានគោលបំណងបង្កើតលំហរតភ្ជាប់សហគមន៍ជន វៀត ណាមនៅសាធារណរដ្ឋឆែក ព្រមទាំងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងពីរផងដែរ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក ឌឿង ហយ ណាម បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យតេតប្រពៃណីវៀតណាម និងពិធីបុណ្យ Masopust ប្រពៃណីឆែក គឺជានិមិត្តរូបដ៏រស់រវើកនៃអន្តរកម្ម និងការតភ្ជាប់រវាងវៀតណាម និងសាធារណរដ្ឋឆែក។ លោកក៏បានសម្តែងទំនុកចិត្តផងដែរថា ទំនាក់ទំនងវៀតណាម-សាធារណរដ្ឋឆែកនឹងបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

លោកស្រី Jana Mrackova Vildumetzova សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឆែក (រូបថត៖ VOV-Praha)

រីឯខ្លួនវិញ លោកស្រី Jana Mrackova Vildumetzova សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានចាត់ទុកថា ពិធីបុណ្យនេះបានបង្កើតសន្ទុះសម្រាប់វិស័យវប្បធម៌ និងសង្គមរវាងប្រជាជននៃប្រទេសទាំងពីរ។

ពិធីបុណ្យ "បុណ្យតេតវៀតណាម និង Masopust ឆែក" បានផ្តល់ជូនភ្ញៀវនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានជាមួយនឹងរបាំម៉ោងសាយវៀតណាម ក្បួនដង្ហែសំលៀកបំពាក់ឆែក និងរបាំប្រជាប្រិយប្រពៃណី។ លើសពីនេះ មានម្ហូបប្រពៃណីវៀតណាមសម្រាប់បុណ្យតេតដូចជា៖ នំអន្សម ណែមរ៉ូលចៀន សាច់ប៉ាតេ និងម្ហូបប្រចាំពិធីបុណ្យម៉ាសូពូស (Masopust) ដូចជា៖ សាច់ក្រក សាច់អាំង និងនំដូណាត់ជាមួយស្នូលដំណាប់៕

TAG
VOV/VOVworld/និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦/តភ្ជាប់សហគមន៍/ផ្លាស់ប្តូរវប្បធម៌/វៀតណាម/សាធារណរដ្ឋឆែក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត