ភូមិ Nhat Tanខ័ណ្ឌTay Ho ទីក្រុងហាណូយវៀតណាម
មិនត្រឹមតែបានស្គាល់ដល់ដោយភូមិដាំផ្កាម៉ាក់ខៃប៉ុណ្ណោះ
ទេថែមទាំងជាដំបន់ដាំផ្កាគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ឲ្យ
ទីផ្សារហាណូយក្នុងឱកាសបុណ្យតេតជាប្រពៃណីរបស់
ប្រជាជនវៀតណាម។
![]() |
| ផ្កាម៉ាក់ខៃភូមិ Nhat Tanខ័ណ្ឌTay Ho ទីក្រុងហាណូយ(រុបថត Internet) |
![]() |
| រូបថតInternet. |
ឆ្នាំនេះការដែលខ្យល់រដូវឥសានអូសបន្លាយូរបានធ្វើឲ្យផ្កាម៉ាក់ខៃពុំអាចរីកស្គុះស្គាយ
គ្រប់អស់បានឡើយ។បង Nguyen Van Chung ម្ចាស់ចម្ការផ្កាម៉ាក់ខៃ Chung Van វិថីAu
Co ខ័ណ្ឌTay Hoរៀបរាប់ថា៖” អាកាសធាតុឆ្នាំនេះមានការផ្លាស់ប្តូរជាច្រើន។បានជា
ផ្កាម៉ាក់ខៃប្រមាណ៧០%មិនសូវរីកស្គុះស្គាយគ្រប់អស់បានឡើយ។ខ្ញុំមានបំណងថា៖
នាពេលខាងមុខមានប៉ុន្មានថ្ងៃក្តៅដើម្បីផ្ការីកស្គុះស្គាយបានអស់ “។
![]() |
| មជ្ឈដ្ឋានជនវ័យក្មេទីក្រុងហាណូយថតរូបទុកជាអនុស្សាវរីយ៍(រូបថតInternet) |
ប្រភពចំណូលសំខាន់របស់អ្នកភូមិ Nhat Tan គឺមកពីការដាំ ផ្កាម៉ាក់ខៃ។គេផ្សាភ្ជាប់
ជាមួយរបរ រក្សាដីនិងបណ្តែតអារម្មណ៍ទៅនឹងដើមផ្កាម៉ាក់ខៃថែទាំកាត់ពន្លះស្លឹក
ពត់ដើមឲ្យមានរាងស្អាតបំរើអ្នកហាណូយដែលចូលចិត្តលេងផ្កា។នៅទីនេះទីនោះ
លើវាលស្រែផ្កាNhat Tanបណ្តាប្រជាពលករព្យាយាមថែទាំផ្កានិងលើភូមិនេះផ្កា
ម៉ាក់ខៃចេញពណ៏ក្រហមខ្លះៗធ្វើឲ្យបរិយាកាសនិទាឃរដូវហាក់ដូចជាគ្របដណ្តប់លើ
មណ្ឌលចម្ការនេះ ៕








