logo

នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសិង្ហបុរីកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព

2026/3/7 | 08:34:47
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមីនា នៅទីក្រុងហាណូយ លោក Pham Gia Tuc ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស បានទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Rajpal Singh អញ្ជើញមកជួបសម្តែងការគួសម  ដោយចាប់ផ្តើមអាណត្តិបេសកកម្មការទូតរបស់លោកនៅវៀតណាម។
លោក Pham Gia Tuc ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស បានទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី លោក Rajpal Singh។ រូបថត៖ TTXVN

លោក Pham Gia Tuc បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរបស់ខ្លួនជាមួយសិង្ហបុរី ហើយមានបំណងចង់បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបង្កើតថ្មី ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក Pham Gia Tuc បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ ប្រើប្រាស់ក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងឆ្ពោះទៅរកក្របខ័ណ្ឌដែលមានខ្លឹមសារ និងស៊ីជម្រៅជាង។

រីឯខ្លួនវិញ  លោកឯកអគ្គរដ្ឋទូត Rajpal Singh បានសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី មិនត្រឹមតែក្នុងវិស័យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិស័យកំណើនថ្មីៗទៀតផង រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ហិរញ្ញវត្ថុ និងកំពង់ផែ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការផ្សព្វផ្សាយជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅក្នុងវេទិកាពហុភាគី រួមទាំងវេទិកាអនាគតអាស៊ាន ឆ្នាំ ២០២៦ ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៧ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ និងសិង្ហបុរីធ្វើជាប្រធានអាស៊ាន៕

TAG
VOV/VOVworld/ទំនាក់ទំនង/ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ/វៀតណាម/សិង្ហបុរី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត