logo

នាយករដ្ឋមន្ត្រីជប៉ុនធ្វើសន្និសីទសារព័ត៌មានដើម្បី​ប្រកាសគោលនយោបាយក្រោយការបោះឆ្នោត

2026/2/9 | 08:54:24
(VOVWORLD) - បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រលើកទី ៥១ នាយប់ថ្ងៃទី ៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានធ្វើសន្និសីទសារព័ត៌មានដ៏ខ្លីមួយ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ គោលនយោបាយក្រោយការបោះឆ្នោតមួយចំនួនត្រូវបានប្រកាស។

ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច គឺលោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តោតលើបញ្ហាសុខុមាលភាពសង្គម ដោយអាទិភាពចម្បងគឺការដោះស្រាយបញ្ហាតម្លៃហក់ឡើងនាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលជប៉ុនក៏នឹងជំរុញវិធានការដើម្បីពង្រឹងសន្តិសុខ ការពារជាតិ និងការបរទេស រួមជាមួយនឹងការធ្វើឱ្យកិច្ចការផ្ទៃក្នុងមានស្ថិរភាពផងដែរ។ ទាក់ទងនឹងអនាគតនៃសម្ព័ន្ធភាពកាន់អំណាចរវាង LDP និង Ishin no Kai ជាមួយនឹងរចនាសម្ព័ន្ធនៃគណៈរដ្ឋមន្ត្រីជប៉ុននាពេលខាងមុខ លោកស្រី Takaichi Sanae បានឲ្យដឹងថា៖ "តាំងពីមុនមក ខ្ញុំតែងតែសង្ឃឹមថា គណៈបក្ស Ishin no Kai នឹងចែករំលែកការទទួលខុសត្រូវនៅក្នុងរដ្ឋាភិបាល ហើយរហូតមកដល់ពេលនេះ ទស្សនៈនោះនៅតែមិនផ្លាស់ប្តូរ។ យើងមិនច្បាស់ថាតើ Ishin no Kai នឹងឆ្លើយតបទៅនឹងបញ្ហានេះយ៉ាងដូចម្តេច ប៉ុន្តែគណៈរដ្ឋមន្ត្រីនាបច្ចុប្បន្នគឺជាក្រុមដ៏អស្ចារ្យមួយ។ ក្នុងរយៈពេលតិចជាងបីខែប៉ុណ្ណោះ បណ្តារដ្ឋមន្ត្រីបានធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ខ្ញុំមិនទាន់មានគម្រោងផ្លាស់ប្តូរអ្វីនៅឡើយទេ។ ប៉ុន្តែ ប្រសិនបើមានសំណើរចូលរួមគណៈរដ្ឋមន្ត្រី ពីគណៈបក្ស Ishin no Kai  ខ្ញុំនឹងពិចារណាលើបញ្ហានេះ"៕  


TAG
VOV/VOVworld/ជប៉ុន/សន្និសីទសារព័ត៌មាន/ការបោះឆ្នោត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត