logo

នាយករដ្ឋមន្ត្រីជួបសំណេះសំណាល​ជាមួយអ្នកវប្បធម៌ បញ្ញវន្ត វិចិត្រករ និងអ្នកសារព័ត៌មានឆ្នើ​ម​ ក្នុងឱកាស​និទាឃរដូឆ្នាំមមី អដ្ឋស័ក

2026/2/23 | 11:53:56
(VOVWORLD) - នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីដល់អ្នកវប្បធម៌ បញ្ញវន្ត វិចិត្រករ អ្នកសារព័ត៌មាន អត្តពលិក គ្រូបង្វឹក តំណាងសហគ្រាសនិងសហគ្រិនឆ្នើមក្នុងវិស័យវប្បធម៌ កីឡា និងទេសចរ។
នាយករដ្ឋមន្ត្រីលោកហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួប។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តលុបបំបាត់ឧបសគ្គខាងស្ថាប័ន; យកចិត្តទុកដាក់ ថែទាំ និងកសាងយន្តការគោលនយោបាយ; លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្ស និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ; ផ្តោតលើការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីវប្បធម៌ដំណាក់កាល ២០២៥-២០៣៥។ អនុវត្តភារកិច្ចសំខាន់ៗ មានលក្ខណៈត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍវិស័យវប្បធម៌និងកម្សាន្ត; កែលម្អហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ផ្តល់អាទិភាពដល់ស្ថាប័នវប្បធម៌ថ្នាក់ជាតិ និងឈានឡើងកម្រិតអន្តរជាតិជាបណ្ដើរៗ។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសលើការបង្កើតភាពទម្លុះទម្លាយក្នុងវិស័យកីឡាវៀតណាម ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃកីឡាមហាជន និងកីឡាជំនាញ ហើយបានបំផុសចលនាប្រជាជនមួយរួបចូលរួមកីឡាមួយប្រភេទ ដោយយកសុខភាពរបស់ប្រជាជនជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទាក់ទងនឹងវិស័យទេសចរណ៍ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដោយខិតខំស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០ លាននាក់នៅឆ្នាំ ២០២៦៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ជួបសំណេះសំណាល​/អ្នកវប្បធម៌/បញ្ញវន្ត/​និទាឃរដូឆ្នាំមមី អដ្ឋស័ក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត