logo

នាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំបន្ទាន់តាមអនឡាញពីអាល់ហ្សេរីស្តីពីការទប់ទល់នឹងព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ ការងារជួយសង្គ្រោះ

2025/11/21 | 08:01:00
(VOVWORLD) - រសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ពីប្រទេសអាល់ហ្សេរី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំការពារជនស៊ីវិលជាតិទទួលបន្ទុកកិច្ចការបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងការស្វែងរក ជួយសង្គ្រោះ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយតាមអនឡាញ ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ស្តីពីស្ថានភាព និងដំណោះស្រាយបន្ទាន់ ដើម្បីទប់ទល់នឹងទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនៅក្នុងខេត្តភាគកណ្តាលមួយចំនួន រួមមាន Gia Lai, Dak Lak, Lam Dong, Khanh Hoa។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយអាជ្ញាធរ និងប្រជាជនក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ (រូបថត៖ VGP/Nhat Bac)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយអាជ្ញាធរ និងប្រជាជនក្នុងតំបន់ដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការជួយសង្គ្រោះមនុស្ស ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន គឺជារឿងសំខាន់បំផុត រួមជាមួយនោះគឺការងារស្វែងរកមនុស្សដែលបាត់ខ្លួន និងការរៀបចំពិធីបុណ្យសពសម្រាប់អ្នកដែលបានស្លាប់ដោយគ្រោះមហន្តរាយ។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវជួសជុលលំនៅដ្ឋានសម្រាប់ប្រជាជនជាបន្ទាន់ សាលារៀនសម្រាប់សិស្ស មណ្ឌលពិនិត្យ និងព្យាបាលសម្រាប់អ្នកជំងឺ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រមូលផ្តុំកម្លាំងទាំងអស់ (កងទ័ព ប៉ូលីស កងជីវពល កម្លាំងដែលចូលរួមក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងកម្លាំងផ្សេងទៀត) ប្រមូលផ្តុំធនធានទាំងអស់ ត្រូវតែចូលទៅកាន់តំបន់ដាច់ស្រយាល កន្លែងដែលប្រជាជនត្រូវការជំនួយសង្គ្រោះ; ដោះស្រាយបញ្ហាអគ្គិសនី ទូរគមនាគមន៍ និងចរាចរណ៍ឱ្យបានឆាប់រហ័ស។    

“ត្រូវផ្តល់ស្បៀងអាហារសម្រាប់ប្រជាជនជាបន្ទាន់។ ស្នើឱ្យបន្តផលិតស្បៀងស្ងួត ស្វែងរកវិធីដើម្បីបញ្ជូនជំនួយឧបត្ថម្ភទៅកាន់ខេត្តចំនួន ៤ ដែល រងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ ប្រើប្រាស់ឧទ្ធម្ភាគចក្រ UAV ដើម្បីដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ទៅកាន់តំបន់ដាច់ស្រយាល។ ជួសជុលលំនៅដ្ឋានសម្រាប់ប្រជាជនជាបន្ទាន់។ ប្រសិនបើផ្ទះដួលរលំ ឬបាត់បង់ផ្ទះ ត្រូវជួសជុលលំនៅដ្ឋានបណ្តោះអាសន្នជាបន្ទាន់ រៀបចំកន្លែងដែលអាចធ្វើទៅបាន”។

នាយករដ្ឋមន្ត្រីមានតម្រូវឲ្យទន្ទឹមនឹងការជំនះពុះពារផលវិបាក ចាំបាច់ត្រូវស្តារផលិតកម្ម អាជីវកម្ម ការងារ និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញជាបន្ទាន់។ ឈរលើសំណើរបស់ខេត្តនានា លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងហិរញ្ញវត្ថុផ្តល់អង្ករជាបន្ទាន់ ក្រសួងសុខាភិបាលផ្តល់សម្ភារៈវេជ្ជសាស្ត្រ សារធាតុគីមី។ល។ ដល់ខេត្តនានា។ កងទ័ព និងប៉ូលីសចល័តកម្លាំង និងមធ្យោបាយដឹកជញ្ជូន។ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំដោយផ្ទាល់នូវការងារឆ្លើយតបគ្រោះមហន្តរាយ និងការងារស្វែងរក និងជួយសង្គ្រោះនៅតាមមូលដ្ឋាន៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ/​ ការងារជួយសង្គ្រោះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត