logo

នាយករដ្ឋមន្ត្រី លោកផាម មិញ ជីញ ដាក់ចេញសំណើរធានាយុទ្ធសាស្ត្រចំនួន ៣ លើការជំរុញកំណើន

2025/11/23 | 07:51:10

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងយ៉ូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ នៅក្នុងកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៥។ លោកនាយករដ្ឋមន្ត្រីបានដាក់ចេញសំណើរយុទ្ធសាស្ត្រចំនួន ៣ អំពីការជំរុញកំណើនប្រកបដោយចីរភាព និងមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ចូលរួមកិច្ចប្រជុំកំពូល G២០  (រូបថត៖ Lai Hoa/VOV)

នៅថ្ងៃធ្វើការដំបូង លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ និងថ្នាក់ដឹកនាំបានចូលរួមវគ្គពិភាក្សាសំខាន់ៗចំនួនពីរ ដោយមានប្រធានបទ៖ "ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងរួមបញ្ចូល - មិនទុកនរណាម្នាក់ ចោលនៅពីក្រោយ" និង "ការចូលរួមចំណែករបស់ G២០ ចំពោះពិភពលោកដែលពឹងផ្អែកលើខ្លួនឯង"។ ដូច្នេះ ថ្នាក់ដឹកនាំបានផ្តោតការពិភាក្សា និងការឯកភាពលើទិសដៅសំខាន់ៗមួយចំនួនស្តីពីការកសាងសេដ្ឋកិច្ច តួនាទីនៃពាណិជ្ជកម្ម កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុជាដើម។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល G២០  (រូបថត៖ Lai Hoa/VOV)

“ធានាស្ថិរភាពសម្រាប់ការអភិវឌ្ឍក្នុងទំនាក់ទំនងអន្តរជាតិ នយោបាយពិភពលោក និងម៉ាក្រូសេដ្ឋកិច្ចសកល។ ក្រុមប្រទេស G២០ នាំមុខគេក្នុងការកសាងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយការគោរពគ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយចំពោះជម្លោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍ សម្របសម្រួលគោលនយោបាយដើម្បីទប់ស្កាត់ហានិភ័យជាប្រព័ន្ធ ឆ្លើយតបទៅនឹងវិបត្តិ កំណត់របាំងពាណិជ្ជកម្ម កាត់បន្ថយការបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់។ លើកកម្ពស់គំនិតផ្តួចផ្តើមបំប្លែងបំណុល ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សកល”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានស្នើឱ្យក្រុមប្រទេស G២០ បង្កើនកិច្ចសហប្រតិបត្តិការ   គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ជាមួយនឹងគោលនយោបាយពាណិជ្ជកម្មយុត្តិធម៌ សម្របសម្រួលផលប្រយោជន៍ អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងកែលម្អសមត្ថភាពផ្លាស់ប្តូរឌីជីថល បំពេញតម្រូវការនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសនានា។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូល G២០  (រូបថត៖ Lai Hoa/VOV)

ក្នុងពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមប្រទេស G២០ និងយន្តការពហុភាគីបង្កើនការសន្ទនា កសាងក្របខ័ណ្ឌអភិបាលកិច្ចសកលសុខដុមរមនា្យ រវាងសេដ្ឋកិច្ច សង្គម និងបរិស្ថាន រវាងបច្ចុប្បន្ននិងអនាគត។ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត ការប្រែប្រួលអាកាសធាតុ ការបង្ការគ្រោះមហន្តរាយ ជំងឺរាតត្បាតជាដើម៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោកផាម មិញ ជីញ/សំណើរ/ធានាយុទ្ធសាស្ត្រ/ចំនួន ៣/ជំរុញកំណើន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត