logo

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិមួយចំនួន

2025/11/23 | 07:19:48

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំកំពូល G២០ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង Johanesburg ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីវៀត ណាម លោក ផាម មិញ ជីញ បានអញ្ជើញមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនិងអង្គការអន្តរជាតិមួយចំនួន។

នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ អញ្ជើគជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi  (រូបថត៖ Lai Hoa/VOV)

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់ការ បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក សិក្សាពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងស្នើឱ្យរដ្ឋាភិបាលលើកទឹកចិត្តសាជីវកម្មឥណ្ឌាធំៗឱ្យវិនិយោគលើគម្រោងដែលមានគុណភាពខ្ពស់ នៅ វៀតណាម ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតងនិងឡូហ្ស៊ីស្ទិក។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ ការពិគ្រោះយោបល់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគីនិងអង្គការអន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។

នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ អញ្ជើញជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung (រូបថត៖ Lai Hoa/VOV)

នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung  ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យការពារជាតិនិងសន្តិសុខ; បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងសម្រេចបាននូវចក្ខុវិស័យនៃការធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាសសរស្តម្ភថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលក្នុងនោះកូរ៉េខាងត្បូងគាំទ្រ និងត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយ វៀតណាមក្នុងការរៀបចំឆ្នាំ APEC ឆ្នាំ ២០២៧ ដោយជោគជ័យ។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីលោក លោក Pedro Sánchez   (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានស្នើឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ៨ ពាន់ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ ទន្ទឹមជាមួយគ្នានោះ ស្នើឲ្យភាគីទាំងពីរ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា និងផ្លូវការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ហើយបានស្នើឱ្យអេស្ប៉ាញបន្តគាំទ្រ និងជំរុញឱ្យប្រទេសសហភាពអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ការពារការវិនិយោគវៀត ណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ក៏ដូចជាជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) លុបចោលកាតលឿងសម្រាប់អាហារសមុទ្រវៀត ណាមក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រី លោក ផាម មិញ ឈីញ អញ្ជើញជួបជាមួយប្រធានាធិបតីប្រេស៊ីល Lula da Silva (រូបថត៖ VGP)

នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក ផាម មិញ ឈីញ បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Lula da Silva; ប្រធានាធិបតីទួរគី លោក Recep Tayyip Erdoğan; នាយករដ្ឋមន្ត្រី អាល់ហ្សេរី លោក Sifi Ghrieb; នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim; អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Gibran Rakabuming Rakan; ប្រធានធនាគារពិភពលោក Ajay Banga; អគ្គនាយក WTO លោក Ngozi Okonjo-Iweala; ព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) Khaled bin Mohamed Al Nahyan ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ/ថ្នាក់ដឹកនាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត