logo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ៖ ការរៀបចំផែនការផ្លូវដែកទីក្រុងមានចក្ខុវិស័យជាង ១០០ ឆ្នាំ

2026/2/22 | 10:47:00

(VOVWORLD) - នាព្រឹកថ្ងៃ ២២ ខែកុម្ភៈ (ចំនឹងថ្ងៃទី ៦ នៃបុណ្យតេត) នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន សាងសង់គម្រោងផ្លូវដែកទីក្រុងលេខ ៣ ញ៉ុង – ស្ថានីយ៍ហាណូយ និងអញ្ជើញជួបធ្វើការជាមួយក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញគម្រោងនេះ និងគម្រោងផ្លូវដែកទីក្រុងផ្សេងទៀត។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់ភារកិច្ចដល់អង្គភាពសាងសង់នៃគម្រោងខ្សែរថភ្លើងក្រោមដីហាណូយលេខ ៣ ផ្នែកញ៉ុង - ស្ថានីយ៍ហាណូយ (រូបថត៖ យឿងយ៉ាង/TTXVN)

នៅស្ថានីយ៍រថភ្លើងក្រោមដី S៩ – គីមម៉ា, S១១ – វ៉ាន់មៀវ និងស្ថានីយ៍ S១២ – ត្រឹនហ៊ុងដាវ លោកនាយករដ្ឋមន្ត្រីបានចុះត្រួតពិនិត្យស្ថានភាពសំណង់ដោយផ្ទាល់ ស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាព  គម្រោងដែលកំពុងដំណើរការ និងផែនការអនុវត្តនាពេលអនាគត; អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់បុគ្គលិក វិស្វករ អ្នកជំនាញ និងកម្មករដែលកំពុងធ្វើការពេញបុណ្យតេតនៅការដ្ឋានសំណង់។ នៅឯការដ្ឋានសំណង់ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ចាំបាច់ត្រូវមានការផ្លាស់ប្តូរផ្នត់គំនិត   និងវិធីសាស្រ្តដើម្បីពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាពនៃគម្រោងផ្លូវដែកទីក្រុងហាណូយ ជាពិសេសផ្នែកញ៉ុង – ស្ថានីយ៍ហាណូយ។

បន្ទាប់មក នៅក្នុងជំនួបធ្វើការជាមួយក្រសួង ស្ថាប័មជ្ឈិម ទីក្រុងហាណូយ អ្នកវិនិយោគ អ្នកម៉ៅការរចនា និងអង្គភាពសំណង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅនៃទីក្រុងហាណូយដែលមានផ្លូវដែកក្នុងទីក្រុងជាង ៦០០ គីឡូម៉ែត្រនៅឆ្នាំ ២០៤៥ ល្បឿននៃការអនុវត្តនៅក្នុងឆ្នាំខាងមុខត្រូវតែលឿនជាងឆ្នាំមុនៗរាប់សិបដង។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត វិធីសាស្រ្ត និងការរៀបចំ; មានការកែលម្អបច្ចេកវិទ្យា និងវិធីសាស្រ្តដើម្បីពន្លឿនវឌ្ឍនភាព ខណៈពេលដែលធានាសុវត្ថិភាពការងារ ដើម្បីអភិវឌ្ឍការដឹកជញ្ជូនក្រោមដី និងរថភ្លើងលើអាកាសនៅទីក្រុងហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ។

ទាក់ទងនឹងវិស័យផ្លូវដែក លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យនេះអភិវឌ្ឍយ៉ាងទូលំទូលាយ ដោយពឹងផ្អែកជាចម្បងលើធនធានផ្ទៃក្នុងជាមូលដ្ឋាន ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងធនធានខាងក្រៅជារបកគំហើញ; ត្រូវតែកាត់បន្ថយការចំណាយ និងកែលម្អការវិនិយោគ... ដើម្បីបន្ថយតម្លៃផលិតផល និងបង្កើនភាពប្រកួតប្រជែងនៃវិស័យផ្លូវដែក ដើម្បីឱ្យប្រជាជនអាចរីករាយនឹងផលិតផលកាន់តែប្រសើរឡើងក្នុងតម្លៃថោក និងសន្សំសំចៃពេលវេលាជាង៕ 

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញុ/ការរៀបចំ/ផែនការផ្លូវដែក/ទីក្រុង/ចក្ខុវិស័យ/ជាង ១០០ ឆ្នាំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត