logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបសវនការ​ជាមួយប្រធានាធិបតីអាល់ហ្សេរី

2025/11/20 | 10:55:42
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរី នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ត្រួតពលកងកិត្តិយស មុនពេលចូលជួបសវនាការជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។ រូបថត៖ Lai Hoa/VOV

នៅក្នុងជំនួបនេះ ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune. និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតម្លៃថា ចំណងមិត្តភាពប្រពៃណីរវាងវៀតណាមនិងអាល់ហ្សេរី គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលត្រូវការថែរក្សា ពង្រីក និងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ស្របតាមបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Abdelmadjid Tebboune និងរដ្ឋអាល់ហ្សេរី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលចំពោះគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម។ រូបថត៖ Lai Hoa/VOV

ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រដែលទើបបានបង្កើតឡើង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា ភាគីទាំងពីរត្រូវបង្កើតផែនការសកម្មភាពជាក់ស្តែងក្នុងពេលឆាប់ៗនេះ។ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីសង្ឃឹមថា លោកប្រធានាធិបតី Abdelmadjid Tebboune នឹងដឹកនាំរដ្ឋសភាអាល់ហ្សេរី ឱ្យអនុម័តលើកិច្ចព្រមព្រៀង និងគាំទ្រការពង្រីកគម្រោងធ្វើអាជីវកម្មប្រេងរ៉ែ។ នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ ផលិតកម្មកសិកម្ម ការកែច្នៃជលផល; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល; ជំរុញការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងទេសចរណ៍។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។ រូបថត៖ Lai Hoa/VOV

ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានបញ្ជាក់ថា លោកនឹងគាំទ្រយ៉ាងខ្លាំង និងដឹកនាំអាជ្ញាធរអាល់ហ្សេរីឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តការសន្យា កិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងឆាប់អនុវត្តន៍ក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈគម្រោង និងសកម្មភាពជាក់ស្តែង៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ជួបសវនការ/ដំណើរទស្សនកិច្ច​/អាល់ហ្សេរី/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត