logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ «ដើម្បីសម្រេចបានកំណើនពីរខ្ទង់ ត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី»

2026/1/8 | 11:29:45
(VOVWORLD) - នៅឆ្នាំ ២០២៥ វៀតណាមបានជំនះលើបញ្ហាប្រឈមជាច្រើន ដើម្បីសម្រេចបានអត្រាកំណើនឈានមុខគេក្នុងតំបន់និងពិភពលោក ប៉ុន្តែដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ វៀតណាមត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ របស់ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងតាមទម្រងអនឡាញ់នៅថ្ងៃទី ៨ មករា។
ទិដ្ខភាពទូទៅនៃសន្និសីទ។ រូបថត៖ Lại Hoa/VOV

បើកសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានគូសបញ្ជាក់ពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ ដែលវៀតណាមសម្រេចបាន និងលេចធ្លោលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ "នៅឆ្នាំ ២០២៥ យើងសម្រេចបានអត្រាកំណើន ៨,០២% ស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក ទន្ទឹមនឹងនោះ បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ឱនភាពថវិការដ្ឋនិងបំណុលសាធារណៈគឺទាបជាងដែនកំណត់; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង; ហើយកិត្យានុភាពនិងខានៈរបស់ប្រទេសជាតិត្រូវបានបង្កើន"

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ Lại Hoa/VOV

ដោយមានសុទិដ្ឋិនិយម និងទំនុកចិត្តលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ វៀតណាមត្រូវផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

គណប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Lại Hoa/VOV

នៅក្នុងសន្និសីទនេះ តំណាងក្រសួង ផ្នែក និងមូលដ្ឋាននានា ក៏បានវាយតម្លៃពីតួនាទីរបស់វប្បធម៌ក្នុងការកសាង និងអភិវឌ្ឍវប្បធម៌និងមនុស្សវៀតណាមក្នុងយុគសម័យថ្មី៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/កំណើនពីរខ្ទង់/រចនាសម្ព័ន្ធសេដ្ឋកិច្ច/បង្កើតគំរូកំណើនថ្មី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត