logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បញ្ចប់ប្រកបដោយជោគជ័យរាល់សកម្មភាពនៅ G២០ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង

2025/11/24 | 08:20:00

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូង បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល G២០ ឆ្នាំ ២០២៥ និងបណ្តាសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង។ មុននេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនូន នៅខាងក្រៅនៃកិច្ចប្រជុំកំពូល G២០។

លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងភរិយា នៅអាកាសយានដ្ឋាន (រូបថត៖ VOV)

នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានបញ្ជាក់ថា ការយកចិត្តទុកដាក់ និងការអភិវឌ្ឍទំនាក់ទំនងជាមួយបារាំង គឺជាតម្រូវការបរានុម័ត និងជាជម្រើសដ៏សំខាន់មួយរបស់វៀតណាម; ស្នើឱ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់កម្រិត។ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានស្នើឱ្យបារាំងបន្តសម្របសម្រួល ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ស្នើឱ្យបារាំងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) លុបចោល “កាតលឿង” IUU សម្រាប់ផលិតផលជលផលវៀតណាមឱ្យបានឆាប់។

ក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ ហ្វ្រីឌ្រីក មឺស (Friedrich Merz) នាយករដ្ឋមន្ត្រី លោកផាម មិញ ជីញ បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់។ វៀតណាមស្វាគមន៍ និងគាំទ្រវត្តមានសកម្មរបស់អាល្លឺម៉ង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមនៅក្នុងតំបន់។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly នាយករដ្ឋមន្ត្រី លោក ផាម មិញ ជីញ បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម បង្ហើយនីតិវិធីសម្រាប់បើកទ្វារនាំចេញផលិតផលដូចជាអង្ករ ផ្លែគូលេន និងផ្លែស្រកានាគរបស់វៀតណាមទៅកាន់អេហ្ស៊ីប។ ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អេហ្ស៊ីប របស់ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង ក្នុងខែសីហា ឆ្នាំ២០២៥ ហើយបានយល់ព្រមបង្ហើយរួចជាស្រេច កម្មវិធីសកម្មភាពដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អេហ្ស៊ីបក្នុងពេលឆាប់ៗនេះ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ សង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីចុះហត្ថលេខាលើលិខិតចេតនាស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្របៃតង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ...។ ថ្នាក់ដឹកនាំទាំងពីរបានយល់ព្រមបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូកម្រិតខ្ពស់ ឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងដល់កម្រិតខ្ពស់ជាងនេះនៅពេលខាងមុខ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ//សកម្មភាព/G២០/សកម្មភាពទ្វេភាគី/អាហ្វ្រិកខាងត្បូង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត