logo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ មកអញ្ជើញដល់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G២០

2025/11/21 | 08:53:00
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីប្រទេសអាល់ ហ្សេរី ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G២០ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ប្រធាន G២០ ឆ្នាំ ២០២៥ គឺលោក ម៉ាតាមេឡា ស៊ីរីល រ៉ាម៉ាផូសា (Matamela Cyril Ramaphosa។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងភរិយា បានចាកចេញពីប្រទេសអាល់ហ្សេរី ទៅកាន់អាហ្វ្រិកខាងត្បូង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G២០  (រូបថត៖ Duong Giang/TTXVN )

មុននេះនាសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីអាល់ហ្សេ ប្រទេសអាល់ហ្សេរី នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ និងភរិយា បានអញ្ជើញទៅទស្សនាសហព័ន្ធវ៉ូវីណាម (Vovinam)។ អញ្ជលញចូលរួមទស្សនាការសម្តែង Vovinam របស់ក្រុមជម្រើសជាតិ Vovinam អាល់ហ្សេរី និងអត្តពលិកនៃសហព័ន្ធវ៉ូវីណាមនៅអាល់ហ្សេរី នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានថ្លែងអំណរគុណដល់មិត្តភក្តិអាល់ហ្សេរីនិងអត្តពលិក Vovinam ចំនួន ៣១.០០០ នាក់នៅអាល់ហ្សេរី ដែលមិនត្រឹមតែបង្ហាញពីស្មារតីដ៏ថ្លៃថ្នូរនៃស្មារតីកីឡា និងសុខភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញដោយក្តីស្រឡាញ់ពិសេសចំពោះប្រទេស ប្រជាជនវៀតណាមនិងវ៉ូវីណាមផងដែរ។

សូមគូសបញ្ជាក់ថា នៅក្នុងប្រទេសអាល់ហ្សេរី  បច្ចុប្បន្នមានក្លឹប Vovinam រាប់រយដែលមានទីតាំងនៅ ៣៧/៥៨ ខេត្ត និងទីក្រុងទូទាំងប្រទេស; ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនសិស្ស ក្បាច់ គុនច្រើនជាងគេ ទីពីរបន្ទាប់ពីវៀតណាម៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/អាហ្វ្រិកខាងត្បូង/កិច្ចប្រជុំកំពូល/G២០

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត