logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើរឱ្យវិស័យហិរញ្ញវត្ថុ “ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយចីរភាព”

2026/1/6 | 12:24:00
(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ នៃវិស័យហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឲ្យវិស័យហិរញ្ញវត្ថុក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរការត្រិះរិះ ដោយរួមដំណើរនិងជួយដល់គ្រួសារអាជីវកម្មចំនួន ២,៣ លានគ្រួសារ ក្នុងការផ្លាស់ប្តូរទៅវិធីសាស្រ្តថ្មី ដែលងាយស្រួលបំផុត។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ បូកសរុបការងាររបស់វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥ និងការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ (រូបថត៖ Lai Hoa/VOV)

នៅឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យវិស័យហិរញ្ញវត្ថុអនុវត្តបាវចនាសកម្មភាព៖ "សេចក្តីប្រាថ្នាក្លៀវក្លា  - ស្ថាប័នត្រួសត្រាយផ្លូវ - អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព - ឌីជីថលូបនីយកម្មឈានមុខគេ - ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយ ចីរភាព។

“ស្ថានភាពកំពុងវិវត្តយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែក្តាប់ជាប់ និងឆ្លើយតបដោយភាពបត់បែននិងមានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នាដ៏សុខដុមរមនា សមហេតុផល និងមានប្រសិទ្ធភាពនៃគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុគឺមានសារៈសំខាន់។ គោលនយោបាយទាំងពីរនេះត្រូវតែគាំទ្រគ្នាទៅវិញទៅមកដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជារឿងសំខាន់សម្រាប់ជំហានលោតផ្លោះ។  ក្នុងផែនការសកម្មភាពនៃមហាសន្និបាតបក្សលើកទី ១៤ រួមមានលក្ខណៈទម្លុះទម្លាយជាច្រើន រួមទាំងកំណើនពីរខ្ទង់នៅក្នុងឆ្នាំខាងមុខ។ ប្រព័ន្ធហិរញ្ញវត្ថុត្រូវតែមាននិរន្តរភាព ហើយការវិនិយោគលើការអភិវឌ្ឍត្រូវតែផ្តោត និងកំណត់គោលដៅ។ ការចំណាយត្រូវតែសន្សំសំចៃ ត្រឹមត្រូវ គ្រប់គ្រាន់ និងមានប្រសិទ្ធភាពដើម្បីធានាបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ/ជំរុញ/វិស័យហិរញ្ញវត្ថុ/ចំណូល/ចំណាយ/លក្ខណៈលោតផ្លោះ/ហិរញ្ញវត្ថុ/ចីរភាព”

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត