logo

នាយករដ្ឋមន្ត្រីលោក​ ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧

2026/2/14 | 08:16:17
(VOVWORLD) - ក្នុងឱកាសបុណ្យតេតប្រពៃណី - ឆ្នាំមមី អដ្ឋស័ក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី២៧ ខែកត្តិក) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក្នុងវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រីបាន រំលឹកនូវគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ លោកប្រធាន ហូជីមិញ មិនត្រឹមតែបន្សល់ទុកនូវបុព្វហេតុបដិវត្តន៍ដ៏មហិមាដល់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកជូនបក្សទាំងមូលនិងប្រជាជនទាំងមូលនូវកេរមរតកដ៏ថ្លៃថ្លា៖ គំរូដ៏ភ្លឺស្វាងនៃសីលធម៌ដ៏ថ្លៃថ្នូ ការតស៊ូនិងការលះបង់អស់មួយជីវិតដើម្បីប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ - រូបថត៖ VGP/Nhat Bac

លោកប្រធានហូជីមិញ មិនត្រឹមតែបានលះបងអស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងរំដោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការតស៊ូរបស់មនុស្សជាតិជឿនលឿន ដើម្បីមនសិការនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរវាងប្រជាជាតិផងដែរ។ កេរ្តិ៍ឈ្មោះ និងបុព្វហេតុរបស់លោកប្រធានហូជីមិញ នឹងនៅស្ថិតស្ថេរជារៀងរហូតជាមួយមាតុភូមិវៀតណាម នៅក្នុងដួងចិត្តរបស់ប្រជាជន និងនៅក្នុងបេះដួងមនុស្សជាតិ។

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានសន្យាថា នឹងបន្តជំរុញការសិក្សា និងធ្វើតាមគំរូសីលធម៌ និងរចនាបថរបស់លោកប្រធាន ហូ ជីមិញ ដោយបំពេញតាមតម្រូវការនៃភារកិច្ចបដិវត្តន៍ក្នុងយុគសម័យថ្មី; រួមចំណែកដល់ការកសាងប្រទេសជាតិសម្បូររុងរឿង វិបុលភាព អរិយធម៌ និងសុភមង្គល ដែលប្រជាជនមានជីវភាពរស់នៅកាន់តែធូរធារ និងសប្បាយរីករាយ។

អញ្ជើញទៅទស្សនាតំបន់តាំងពិព័រណ៍ដែលដាក់តាំងបង្ហាញវត្ថុបុរាណមួយចំនួនដែលផ្សារភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ ក្នុងអំឡុងពេលដែលលោកស្នាក់នៅផ្ទះលេខ ៦៧ និងទៅទស្សនាស្រះត្រី និងសួនច្បាររបស់លោកប្រធាន ហូ ជីមិញ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានរំលឹកដល់បុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឱ្យបន្តថែរក្សា និងលើកកម្ពស់តម្លៃវត្ថុតាំងនៅក្នុងកេរ្តិ៍ដំណែល និងវិមានប្រធានរដ្ឋ ដើម្បីបម្រើភ្ញៀវទេសចរដែលមកទស្សនា រួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លារបស់លោកប្រធានហូ ជីមិញ ដល់ជនរួមជាតិនៅក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/អុជធូប/លោក​ប្រធានហូជីមិញ/ផ្ទះលេខ៦៧

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត