logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញអញ្ជើញចូលរួមពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមស៊ីហ្គេម៣៣

2025/11/28 | 11:30:01
(VOVWORLD) - រសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងក្នុងពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស៊ីហ្គេមគឺជាសង្វៀនកីឡាដ៏ធំបំផុតនៅក្នុងតំបន់ និងជាពិធីបុណ្យរួមមួយដែលបង្ហាញពីគុណសម្បត្តិ ឆន្ទៈ និងស្មារតីរបស់ប្រជាជន ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព និងមិត្តភាពប្រពៃណីនៅក្នុងអាស៊ាន៖ “គោលដៅនៃការសម្រេចបានលទ្ធផលខ្ពស់បំផុត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានបេសកកម្មដ៏ធំធេងមួយ នោះគឺសាមគ្គីភាព ការសិក្សារៀនសូត្រ និងការជួបប្រាស្រ័យក្នុងសហគមន៍អាស៊ានដោយស្មារតីកីឡាដ៏ថ្លៃថ្នូរ មិនលំអៀង និងបរិសុទ្ធ  ប្រកួតប្រជែងដោយអស់ពីសមត្ថភាពរបស់ខ្លួន។ យើងបង្ហាញពីការរីកចម្រើន និងភាពចាស់ទុំនៃកីឡាវៀតណាម។ ឆ្លុះបញ្ចាំងពីរូបភាពនៃប្រទេសវៀតណាមដែលមានភាពច្នៃប្រឌិត រួសរាយរាក់ទាក់  និងពោរពេញដោយសេចក្តីប្រាថ្នា”

លោកនាយករដ្ឋមន្ត្រីបានជូនពរដល់គណៈប្រតិភូកីឡាវៀតណាមឲ្យមានលទ្ធផលល្អ និងបានប្រគល់ទង់ជាតិជូនប្រធានគណៈប្រតិភូកីឡាវៀតណាមដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/កីឡា/វៀតណាម/ស៊ីហ្គេម៣៣

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត