logo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបអាល់ហ្សេរី

2025/11/21 | 08:31:00
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅអាល់ហ្សេរី នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញជួបជាមួយប្រធានក្រុមប្រឹក្សាជាតិ (ព្រឹទ្ធសភា) អាល់ហ្សេរី លោក Azzouz Nasri។
ប្រធានព្រឹទ្ធសភាអាល់ហ្សេរី លោក Azzouz Nasri បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី  (រូបថត៖ VGP/Nhat Bac)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភានៃប្រទេសទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការតាក់តែងច្បាប់។ ជាមួយគ្នានោះ បង្កើតកម្មវិធីសហប្រតិបត្តិការស៊ីជម្រៅរវាងគណៈកម្មាធិការជំនាញរបស់ភាគីទាំងពីរ និងការតភ្ជាប់បន្ថែមទៀតរវាងក្រុមសភាមិត្តភាព។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កីឡា និងសិល្បៈ លើកតម្កើងប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រទេសទាំងពីរ។ ប្រធានព្រឹទ្ធសភាអាល់ហ្សេរីបានវាយតម្លៃខ្ពស់ និងអះអាងថា លោកនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្មដល់សហគមន៍ជនវៀតណាមនៅអាល់ហ្សេរីស្ថិរភាពជីវភាពរស់នៅ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់អាល់ហ្សេរី និងធ្វើជាស្ពានសម្រាប់មិត្តភាពរវាងប្រទេសទាំងពីរ។

មុននោះ នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានអញ្ជើញជួបជាមួយប្រធានសភាជាន់ទាបអាល់ហ្សេរី   លោក Ibrahim Boughali។ នាយករដ្ឋមន្ត្រី  លោក ហ្វាម មិញជីញសង្ឃឹមថា សភាជាន់ទាប អាល់ហ្សេរីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ជាពិសេសកិច្ចព្រមព្រៀងស្តីពីពន្ធ ការវិនិយោគ និងពាណិជ្ជកម្ម...។  

ទិដ្ឋភាពទូទៅនៃជំនួប (រូបថត៖ VOV)

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបអាល់ហ្សេរី បានមានប្រសាសន៍ថា ដោយផ្អែកលើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ សហគ្រាសវៀតណាមដែលវិនិយោគនឹងទទួលបានការលើកទឹកចិត្តដាច់ដោយឡែកពីគ្នា ហើយបានវាយតម្លៃថា គម្រោងសេដ្ឋកិច្ចដែលភាគីទាំងពីរបានព្រមព្រៀងគ្នា គឺស្របតាមគោលនយោបាយធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសអាល់ហ្សេរី។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើបណ្តាញសភា ប្រធានសភាជាន់ទាបអាល់ហ្សេរីចង់ផ្លាស់ប្តូរ និងរៀនសូត្រពីបទពិសោធន៍របស់វៀតណាម លើបញ្ហាកែទម្រង់បទប្បញ្ញត្តិច្បាប់ រួមទាំងច្បាប់ទាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ជកម្មអេឡិចត្រូនិក៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ព្រឹទ្ធសភា/សភាជាន់ទាប/អាល់ហ្សេរី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត