logo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ អញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល

2025/12/20 | 08:15:00

(VOVWORLD) - នៅព្រឹកថ្ងៃទី២០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងវេទិកាជាតិលើកទី៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គម
ឌីជីថល ក្រោមប្រធានបទ "អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលសង្គមឌីជីថលគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន  ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបពីរខ្ទង់ សម្រាប់ដំណាក់កាល ២០២៦-២០៣០"។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថាបើកវេទិកា។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ឈីញ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចឌីជីថលមានគោលបំណងច្នៃប្រឌិតគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើនផលិតភាព និងការប្រកួតប្រជែង កសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងមនុស្សសាស្ត្រ  លើកកម្ពស់គុណភាពជីវភាពរស់នៅ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ដោយមានស្មារតី "សេដ្ឋកិច្ចឌីជីថលគឺជាកម្លាំងចលករ សង្គមឌីជីថលគឺជាមូលដ្ឋានគ្រឹះ និងប្រជាជនជាចំណុចកណ្តាល"។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូចែករំលែកការអនុវត្តល្អបំផុត មេរៀនដ៏មានតម្លៃ និងវិធីសាស្រ្តច្នៃប្រឌិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ (រូបថត៖ Lai Hoa/VOV)

ឈរលើមូលដ្ឋានោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវេទិកាកំណត់ភារកិច្ច និងដំណោះស្រាយឱ្យបានច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានយន្តការជាក់ស្តែងដើម្បីធ្វើឲ្យវៀតណាមក្លាយជា "លំយោល" នៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតកម្មវិធីមួយស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ដើម្បីឲ្យវៀតណាមអាចប្រដេញទាន់  និងលើសប្រទេសដទៃទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលក្នុងយុគសម័យថ្មី។

«ជំរុញខ្លាំងការអនុវត្តចលនា «អក្ខរកម្មឌីជីថល» នៅគ្រប់ទីកន្លែង ដោយនាំយកការផ្លាស់ប្តូរឌីជីថលដល់គ្រប់ច្រកល្ហក គ្រប់គ្រួសារនិងគ្រប់មនុស្សទាំងអស់។ កសាងកម្មវិធី និងបំណិនឌីជីថលសម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសទាំងអស់។ ដោយមានស្មារតីថ្មី និងការប្ដេជ្ញាចិត្តថ្មី យើងនឹងរួមគ្នាធ្វើសកម្មភាពដោយស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ពលរដ្ឋឌីជីថលយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន ចីរភាព និងសមធម៌ ដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិងមានវិបុលភាព»៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ហ្វាម មិញ ជីញ/វេទិកាជាតិ/សេដ្ឋកិច្ចឌីជីថល/សង្គមឌីជីថល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត