logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ

2026/3/27 | 11:29:16

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក ម៉ាទីន សាំមើរ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបលោកម៉ាទីន សាំមើរ ប្រធានបេសកកម្មត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ ឡាយហ័រ/VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានផ្តល់ព័ត៌មានជូនគណៈប្រតិភូ IMF អំពីស្ថានភាពអភិវឌ្ឍន៍របស់វៀតណាមនិងទិសដៅអនាគត ក្នុងនោះ វៀតណាមដាក់ចេញគោលដៅកំណើនមិនត្រឹមតែតាមរយៈ ការជំរុញតម្រូវ ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាពផងដែរ ដែលរួមបញ្ចូលកត្តាដូចជា កំណែទម្រង់ស្ថាប័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ផលិតភាពការងារ និងការប្រកួតប្រជែង...។ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងជាក់ស្តែងរបស់ IMF ជាមួយវៀតណាមនាពេលកន្លងមក លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការវាយតម្លៃនិងអនុសាសន៍របស់ IMF បានផ្តល់ចំណុចយោងសំខាន់ៗ ដែលរួមចំណែកជួយឧបត្ថម្ភ វៀតណាមក្នុងការបង្កើត និងអនុវត្តន៍គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធប្រកបដោយភាពសកម្មនិងបត់បែន ដោយហេតុនេះរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់កំណើន។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ឡាយហ័រ/VOV)

ចំណែកលោក ម៉ាទីន សាំមើរ បានវាយតម្លៃខ្ពស់ចំពោះផែនការគោលនយោបាយ និងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម នៅចំពោះមុខការប្រែប្រួលសកលលោក ដោយបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រើប្រាស់ការឧបត្ថម្ភរបស់ IMF ប្រកបដោយប្រសិទ្ធភាពបំផុត ជាពិសេសអនុសាសន៍គោលនយោបាយ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ទទួលជួប/គណៈប្រតិភូ/មូលនិធិ/រូបិយវត្ថុអន្តរជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត