logo

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជីញអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ចិន

2026/1/10 | 08:27:57

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក   ជាសហគ្រាសឯកជនដ៏ធំមួយរបស់ចិនមានជំនាញខាងវិនិយោគ សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបលោក Yan Jiehe ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក ប្រទេសចិន។ (រូបថត៖ Lai Hoa/VOV)

ដោយវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទីក្រុងហាណូយ ក្នុងនាមជាអ្នកម៉ៅការ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ក្រុមហ៊ុនលើការចូលរួមក្នុងបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅ វៀតណាម នាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មវៀតណាម តាមរយៈគម្រោង និងផលិតផលជាក់ស្តែង ដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា  រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ  លោក Yan Jiehe បានថ្លែងថា សម្ព័ន្ធក្រុមហ៊ុនសំណង់ប៉ាស៊ីហ្វិក បានឈ្នះការដេញថ្លៃ ហើយបច្ចុប្បន្នកំពុងអនុវត្តគម្រោងសំខាន់ៗ ចំនួនបីនៅទីក្រុងហាណូយ។ លោកបានបង្ហាញពីបំណងប្រាថ្នា ចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ចិន/នាយករដ្ឋមន្រ្តី/សហគ្រាស/សំណង់/ហេដ្ឋារចនាសម្ព័ន្ធ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត