logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

2026/3/15 | 04:21:00

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា រួមជាមួយអ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តី ហូ ទីក្រុងហាណូយ (រូបថត៖ ឡៃហ័រ/VOV)

នៅការិយាល័យបោះឆ្នោត លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំការបោះឆ្នោតរបស់សង្កាត់តីហូ ជាពិសេសនៅការិយាល័យបោះឆ្នោតលេខ ២១ ហើយបានស្នើឱ្យគណៈកម្មាធិការបោះឆ្នោតសង្កាត់តីហូ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកបោះឆ្នោត ទាំង ១០០% អនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួម។  

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយា កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសង្កាត់ តៃហូ រៀបចំការបោះឆ្នោតដោយប្រជាធិបតេយ្យ សុវត្ថិភាព និងស្របច្បាប់; ជ្រើសរើសតំណាងដ៏សក្តិសមដោយឈ្លាសវៃ ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ខ្លួន ក្នុងរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១; និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិដ៏រុងរឿង អារិយ្យធម៌ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែសប្បាយរីករាយ និងវិបុលភាពក្នុងយុគសម័យថ្មី៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/បោះឆ្នោត/ការិយាល័យ/បោះឆ្នោត/សង្កាត់ តី ហូ (ហាណូយ)

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត