logo

នាយករដ្ឋមន្ត្រីវៀតណាមតម្រូវឱ្យពន្លឿនគម្រោងវិនិយោគសំណង់ដើម្បីស្វាគមន៍មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤

2026/1/3 | 08:35:34
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសារទូរលេខលេខ ២ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការបន្តបង្កើន និងលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងពន្លឿនការសម្រេចគម្រោងវិនិយោគសំណង់ ដើម្បីស្វាគមន៍មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។
រូបភាពឧទាហរណ៍៖ ទិដ្ឋភាពនៃគម្រោងសាងសង់តំបន់ទីក្រុងកីឡាអូឡាំពិក ដែលបានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ (រូបថត៖ VOV)

សារទូរលេខនេះបានលើកច្បាស់ថា៖ ក្នុងឆ្នាំ២០២៥ បណ្ដាក្រសួង ផ្នែក និងមូលដ្ឋាននានា បានរៀបចំប្រកបដោយជោគជ័យនូវពិធីចំនួន ៣ ដើម្បីបើកសម្ពោធ បើកការដ្ឋានសាងសង់ និងបើកឲ្យដំណើរការបច្ចេកទេសសម្រាប់គម្រោងសំណង់សំខាន់ៗក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជាតិ ដើម្បីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ; ខួបលើកទី៨០ នៃបដិវត្តន៍ខែសីហាដ៏ជោគជ័យ និងទិវាបុណ្យជាតិថ្ងៃទី២ ខែកញ្ញា; ស្វាគមន៍មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស និងរំលឹកខួបលើកទី៧៩ នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូ ជាមួយនឹងសំណង់និងគម្រោងសរុបចំនួន ៥៦៤ នៅតាមខេត្តក្រុងចំនួន ៣៤។ សំណង់និងគម្រោង ដែលបានបើកការដ្ឋានសាងសង់និងបើកសម្ពោធក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងការកសាងមាតុភូមិវៀតណាមដ៏ខ្លាំងមាំមួន អរិយធម៌ វិបុលភាព និងរីកចម្រើន។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ដារដ្ឋមន្ត្រី ប្រធានស្ថាប័នកម្រិតក្រសួង ស្ថាប័ននៃរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងក្រោមឱវាទមច្ឈិម ដឹកនាំអ្នកវិនិយោគ ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង អ្នកម៉ៅការ និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងបន្ថែមទៀត និងប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីសម្រេចនិងដាក់ឱ្យដំណើរការគម្រោងនានាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

TAG
VOV/VOVworld/វៀតណាម/នាយករដ្ឋមន្រ្តី/សំណង់/គម្រោង/ស្វាគមន៍/មហាសន្និបាតបក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត