logo

នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ

2026/2/12 | 13:39:00

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំការសាង
សង់រោងចក្រថាមពលនុយក្លេអ៊ែរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការដឹកនាំ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំការសាង
សង់រោងចក្រថាមពលនុយក្លេអ៊ែរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការដឹកនាំ។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី បានតម្រូវឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំដោយផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ប៊ុយ ថាញ់សឺន ក្នុងរយៈពេលពីរថ្ងៃខាងមុខ ត្រូវបង្ហើយរបាយការណ៍ស្ដីពីលទ្ធផលនៃការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ១ ជាមួយភាគីរុស្ស៊ី និងវឌ្ឍនភាពនៃគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តពិនិត្យការសាងសង់ ហើយសុក្រិតស្ដង់ដារ នីតិវិធី និងបទប្បញ្ញត្តិទាក់ទងនឹងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីឱ្យខេត្ត Khanh Hoa អាចសម្របសម្រួលជាមួយក្រសួង និងស្ថាប័ននានា អនុវត្តន៍កិច្ចការដែលអាចធ្វើបានភ្លាមៗតាមសមត្ថកិច្ច។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់តាំងក្រសួងការបរទេសឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននានា ក្នុងដំណើរការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូលើការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan លេខ២។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តន៍ការងារឱ្យកាន់តែសកម្ម និងប្ដូរផ្ដាច់។ របាយការណ៍ដែលបានដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចត្រូវតែតាមដានបុគ្គលិក ភារកិច្ច ការទទួលខុសត្រូវ សមត្ថកិច្ច ពេលវេលា និងលទ្ធផលឱ្យបានច្បាស់លាស់៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/វៀតណាម/រោងចក្រ/ថាមពលនុយក្លេអ៊ែរ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត