logo

នាយករដ្ឋមន្ត្រីវៀតណាមបំផុសចលនាសន្សំសំចៃថាមពល

2026/3/11 | 08:36:38

(VOVWORLD) - កាលពីយប់ថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (នៅទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសន្តិសុខថាមពល ដើម្បីពិភាក្សាអំពីដំណោះស្រាយធានាប្រភពផ្គត់ផ្គង់ថាមពល និងរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេងឆៅ; អនុវត្តន៍ភ្លាមៗនូវលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីវៀតណាមជាមួយមេដឹកនាំបណ្ដាប្រទេសឈូងសមុទ្រពែក្សនាពេលថ្មីៗនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ ហោយធានាប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈ ៣០% មកពីការនាំចូល។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម កសាងសេណារីយ៉ូនានា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ អនុវត្តន៍ការកែតម្រូវតម្លៃដ៏សមស្រប និងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រី បានយល់ព្រមជាមួយសំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លើការប្រើប្រាស់មូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ ស្របតាមបទប្បញ្ញត្តិ ដោយអនុវត្តភ្លាមៗនៅថ្ងៃទី១១ ខែមីនា។ ក្រសួងហិរញ្ញវត្ថុ ស្នើផែនការជាបន្ទាន់ ដើម្បីកែតម្រូវពន្ធការពារបរិស្ថានលើផលិតផលប្រេងឥន្ធនៈឱ្យមកត្រឹម ០% ហើយរាយការណ៍ទៅរដ្ឋាភិបាលនៅថ្ងៃទី១២ ខែមីនា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងការប្រើប្រាស់ប្រេងសាំងជីវសាស្ត្រ E10 ព្រមទាំងបំផុសចលនាសន្សំសំចៃថាមពល ប្រើប្រាស់ថាមពលបៃតង និងកាត់បន្ថយការបំភាយឧស្ម័នផងដែរ៖

“បំផុសចលនាសន្សំសំចៃថាមពល និងប្រើប្រាស់ថាមពលបៃតង កាត់បន្ថយការបំភាយឧស្ម័ន។ ជំរុញខ្លាំងការឃោសនា ជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម លើកទឹកចិត្តដល់ការផ្លាស់ប្តូរទៅជាយានយន្តអគ្គិសនី និងឥន្ធនៈស្អាត។ នេះគឺជាឱកាសសម្រាប់ការផ្លាស់ប្តូរ។ វាជាចលនាសន្សំសំចៃថាមពល ហើយក៏ការផ្លាស់ប្តូរថាមពលផងដែរ។ សន្សំសំចៃប្រេងឥន្ធនៈ ក្នុងសកម្មភាពដឹកជញ្ជូន លើកទឹកចិត្តដល់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ”។

លោកនាយករដ្ឋមន្ត្រីបានចាត់តាំងឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តោតលើការស្រាវជ្រាវ និងអនុវត្តកម្មវិធីបម្រុងប្រេងជាតិ; កសាងយុទ្ធសាស្ត្រខ្លួនទីពឹងខ្លួនផ្នែកថាមពល; ក្រសួងហិរញ្ញវត្ថុបែងចែកថវិកាពីមូលនិធិសង្គ្រោះបន្ទាន់ដើម្បីធានាសន្តិសុខថាមពលជាតិ៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/វៀតណាម/ចលនា/សន្សំសំចៃ/ថាមពល/ប្រេងឥន្ធនៈ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត