logo

នាយករដ្ឋមន្ត្រីស្នើឲ្យអនុវត្តន៍យ៉ាងប្តូរផ្តាច់​នូវ​​គម្រោងគមនាគមសំខាន់ៗ

2026/1/30 | 10:09:00
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា ក្នុងសេចក្តីសន្និដ្ឋានសម័យប្រជុំលើកទី២៣ របស់គណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់សំណង់និងគម្រោងសំខាន់ៗថ្នាក់ជាតិ ក្នុងវិស័យគមនាគមដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) ជាមួយខេត្ត-ក្រុងចំនួន ២៧ ដែលមានគម្រោងអនុវត្ត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់ពីអាទិភាពក្នុងការអនុវត្តគម្រោងផ្លូវល្បឿនលឿននៅតំបន់ដីសណ្តទន្លេ Cuu Long បណ្តាខេត្តនៅតំបន់ភ្នំភាគខាងជើង តំបន់តៃង្វៀន និងខ្សែផ្លូវតភ្ជាប់ជាមួយប្រទេសចិន ឡាវ និងកម្ពុជា។
ទិដ្ឋភាពទូទៅនៃសម័យប្រជ។ រូបថត៖ Lai Hoa/VOV

ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពនានា ដោយផ្អែកលើមុខងារ ភារកិច្ច និងសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូន ម្ចាស់ការអនុវត្តជាបន្ទាន់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវលើកកម្ពស់ការទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យ តាមដាន ពន្លឿន និងដឹកនាំផែនការនិងគម្រោងសំខាន់ៗទាំងវឌ្ឍនភាព គុណភាព និងបច្ចេកទេស។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ Lai Hoa/VOV

លោកនាយករដ្ឋមន្ត្រីបានដឹកនាំក្រសួងហិរញ្ញវត្ថុ និងក្រសួងសំណង់ ឲ្យសហការគ្នាដើម្បីកំណត់គម្រោងសំខាន់ៗនៃការវិនិយោគសាធារណៈក្នុងរយៈពេលមធ្យម ដើម្បីធានារហូតដល់ឆ្នាំ២០៣០ សម្រេចបាននូវគោលដៅបញ្ចប់ការសាងសង់ផ្លូវគោកយ៉ាងហោចណាស់ ៥.០០០ គីឡូម៉ែត្រ តាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ស។ លោកនាយករដ្ឋមន្ត្រីបានដឹកនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធលើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តឱ្យបានល្អនូវមុខងារ ភារកិច្ច និងសិទ្ធិអំណាច ជ្រើសរើសវិធីសាស្ត្រវិនិយោគដែលមានប្រសិទ្ធភាព ដោះស្រាយការលំបាក ឧបសគ្គផ្នែកស្ថាប័ន និងគោលនយោបាយឱ្យបានទាន់ពេលវេលា៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/គមនាគម/ដឹកចិញ្ជូន/ចរាចរណ៍​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត