logo

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញ

2026/1/11 | 11:18:00
(VOVWORLD) - នៅរសៀលថ្ងៃទី ១១ ខែមករា នៅខេត្តថៃង្វៀន - ជាខេត្តព្រៃភ្នំស្ថិតនៅភាគខាងជើងវៀតណាម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញគឺ៖ វិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក សាលាត្រៀមសាកលវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀម សាកលវិទ្យាល័យជនជាតិភាគតិច សាំសឺន។
ទិដ្ឋភាពសម្តែងសិល្បៈក្នុងពិធី (រូបថត៖ VOV)

គម្រោងទាំងនេះ សំដៅអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤។ កម្មវិធីនេះត្រូវបានធ្វើឡើងផ្ទាល់នៅវិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក ក្នុងខេត្តថៃង្វៀន ដោយភ្ជាប់តាមអ៊ីនធឺណិតជាមួយទីតាំងពីរផ្សេងទៀត៖ សាលាត្រៀមសាកលវិទ្យាល័យទីក្រុងហូជីមិញ និងសាលាត្រៀមសាកលវិទ្យាល័យជនជាតិភាគតិចសាំសឺន ក្នុងខេត្តថាញ់ហ័រ។

គម្រោងទាំងបីដែលបានចាប់ផ្តើមនៅថ្ងៃនេះ គឺជាគម្រោងវិនិយោគទ្រង់ទ្រាយធំ ក្នុងនោះ វិទ្យាល័យតំបន់ព្រៃភ្នំវៀតបាក មានដើមទុន វិនិយោគធំបំផុត៖ ២៩៦ ពាន់លានដុង (ជាង ១១ លានដុល្លារអាមេរិក)។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិនៅក្នុងពិធី (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍមនុស្ស មនោសញ្ជេតនាដែលបក្ស រដ្ឋ និងប្រជាជនជូនចំពោះជន ជាតិ ភាគតិច និងតំបន់ព្រៃភ្នំ។

"ការវិនិយោគសម្រាប់សាលារៀននៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ; ការវិនិយោគនៃសាមគ្គីភាពជាតិនិងភាតរភាព។ ការអប់រំកុមារសម្រាប់គ្រួសារជនជាតិភាគតិចនៅទីនេះ មិនគ្រាន់តែជាការបង្រៀនអក្ខរកម្មប៉ុណ្ណោះទេ ថែមទាំងជា “កូនសោរ” សម្រាប់បើកចេញឱកាសអភិវឌ្ឍន៍ ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាស្ថិរភាពនយោបាយ  សង្គម ការពារជាតិ និងសន្តិសុខ។ សិស្សគ្រប់រូបដែលចូលរៀន ត្រូវបានចិញ្ចឹមបីបាច់ ផ្តល់ឱកាស និងទទួលបានការអប់រំដែលមានសុវត្ថិភាព គឺជាពលរដ្ឋល្អម្នាក់សម្រាប់ប្រទេសជាតិ"។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។

ដើម្បីធានាថា គម្រោងទាំងអស់ត្រូវបានបង្ហើយយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋាន ដោះស្រាយរាល់បញ្ហាជំពាក់ជំពិនឱ្យបានឆាប់រហ័ស និងឧបត្ថម្ភដល់អ្នកម៉ៅការ អង្គភាពសំណង់ និងអ្នកប្រឹក្សាយោបល់ត្រួតពិនិត្យក្នុងការអនុវត្តគម្រោងនានាដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខ្ពស់បំផុត៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ពិធីបើក/ការដ្ឋានសាងសង់/គម្រោងវិនិយោគ/ហេដ្ឋារចនាសម្ព័ន្ធ/ចំនួន ៣/សាលារៀនជំនាញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត