logo

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

2025/12/28 | 11:12:00
(VOVWORLD) - នាថ្ងៃទី ២៨ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចលើកទីប្រាំជាប់ៗគ្នារបស់ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលតិចជាងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ រូបថត៖ ABIR SULTAN/Pool via REUTERS

យោងតាមប្រភពផ្លូវការ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានមកដល់រដ្ឋ Florida នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ហើយបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃបន្ទាប់។ របៀបវារៈនៃដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងផ្តោតលើបញ្ហាហ្គាហ្សា អ៊ីរ៉ង់ ក៏ដូចជាសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាអ្នកនិពន្ធផែនការ ២០ ចំណុចដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា ដែលបានប្រកាសនៅចុងខែកញ្ញាឆ្នាំនេះ។ ក្រោមផែនការនេះ កងទ័ពអ៊ីស្រាអែល និងចលនាហាម៉ាស បានអនុវត្តដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់ហ្គាហ្សាចាប់ពីថ្ងៃទី ១០ ខែតុលា។ សហរដ្ឋអាមេរិក រួមជាមួយអេហ្ស៊ីប កាតា និងទួរគី កំពុងសម្របសម្រួល និងឧបត្ថម្ភការដំណើរការចរចាឈប់បាញ់។

លោក Benjamin Netanyahu ត្រូវបានរំពឹងថានឹងចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦៕

TAG
VOV/VOVworld/អ៊ីស្រាអែល/ដំណើរ​ទស្សនកិច្ច/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត