logo

នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក

2026/2/20 | 08:12:39
(VOVWORLD) - ក្នុងឱកាសចូលរួមក្នុងគណៈប្រតិភូដឹកនាំដោយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នាថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក អែលប្រ៊ីជ អេ. កូលប៊ី។
នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង ជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។ រូបថត៖ Doan Hung/TTXVN 

នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់  ហើយចង់ឱ្យប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។

នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ក្នុងនោះមាន "អនុស្សរណៈយោគយល់គ្នាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម" ដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ២០២៥...។ វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកំណត់អត្តសញ្ញាណទាហានអាមេរិកដែលបាត់ខ្លួនក្នុងប្រតិបត្តិការ (MIA) ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងទាហានវៀតណាមដែលបានស្លាប់   ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។

ទិដ្ឋភាពនៃជំនួប។  រូបថត៖ Doan Hung/TTXVN 

លោក Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម កំណត់អត្តសញ្ញាណយុទ្ធជនវៀតណាមដែលបានស្លាប់ ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល...៕

TAG
VOV/VOVworld/វៀតណាម/សហរដ្ឋអាមេរិក/ការជំនះផលវិបាកនៃសង្គ្រាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត