logo

នាវាកងទ័ពជើងទឹកអាមេរិកខិតជិតកោះថ្ម Chu Thap នៅសមុទ្រខាងកើត

2016/5/11 | 11:50:23
(VOVworld) - អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក
លោក Bill Urbancho បានឲ្យដឹងថា សកម្មភាពនាវា
ចរណ៍សេរីអនុវត្តន៍ដោយនាវា USS William P.
Lawrence គឺសំដៅប្រឈមទៅនឹងសេចក្ដីប្រកាស
ខាងនាវាចរណ៍ហួសពីកំរិតរបស់ភាគីមួយចំនួនដែលប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើត។
នាវា USS William P.Lawrence នៃកងទ័ពជើងទឹកអាមេរិក (រូបថត៖កងទ័ពជើងទឹកអាមេរិក)

(VOVworld) - នាថ្ងៃទី១០ ឧសភា អាមេរិកបានបញ្ជូននាវា USS William P.Lawrence
នៃកងទ័ពជើងទឹកប្រទេសនេះទៅកាន់តំបន់១២ម៉ាយជុំវិញ កោះថ្ម Chu Thap ចំណុះ
ប្រជុំកោះ Truong Sa របស់វៀតណាម។នាបច្ចុប្បន្ន ចិនកំពុងដំណើរការសកម្មភាព
កែប្រែនិងកសាងដោយខុសច្បាប់នៅកោះថ្មនេះ។អ្នកនាំពាក្យក្រសួងការពារជាតិ
អាមេរិកលោក Bill Urbancho បានឲ្យដឹងថា សកម្មភាពនាវាចរណ៍សេរីអនុវត្តន៍
ដោយនាវា USS William P.Lawrence គឺ សំដៅប្រឈមទៅនឹងសេចក្ដីប្រកាសខាង
នាវាចរណ៍ហួសពីកំរិតរបស់ភាគីមួយ ចំនួនដែលប្រកាសអធិបតេយ្យភាពនៅ
សមុទ្រខាងកើត។លោកបានឲ្យដឹងថែមទៀតថា សេចក្ដីប្រកាសស្ដីអំពីអធិប
តេយ្យភាពដែនសមុទ្រហួសពីកំរិតទាំងនោះ បានដើរផ្ទុយនឹងច្បាប់អន្តរជាតិដូច
ជាអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ដោយសារវាដាក់កំហិតទៅ
លើសិទ្ធិធ្វើដំណើរដោយសេរីភាពដែល អាមេរិកនិងប្រទេសទាំងឡាយសុទ្ធតែ
បានទទួល។
ទាក់ទិនដល់បញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai
Binh បានអះអាងថា វៀតណាមបានលើកច្បាស់ជាច្រើនលើកច្រើនសានូវទស្សនៈ
របស់ខ្លួននោះគឺគោរពសិទ្ធិធ្វើដំណើរគ្មានការបង្កគ្រោះថ្នាក់ក្នុងដែន សមុទ្រដែល
ត្រូវបានអនុវត្តន៍ឲ្យសមស្របទៅនឹងការកំណត់ទាក់ទិននានានៃ ច្បាប់អន្តរជាតិ
 ជាពិសេសគឺ UNCLOS ១៩៨២៕
TAG
VOVworld/អាមេរិក/នាវា/ប្រជុំកោះ/សមុទ្រខាងកើត/USS

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត