logo

នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ត្រូវក្លាយជាកម្លាំងចលករកំណើនថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានវៀតណាមនិងជប៉ុន

2025/11/25 | 11:46:11
(VOVWORLD) - វេទិកាសហប្រតិបត្តិការតាមមូលដ្ឋាន វៀតណាម-ជប៉ុនលើកដំបូង ក្រោមប្រធានបទ៖ “រួមដំណើរជាមួយការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ - ស្ថាបនាអនាគតប្រកបដោយចីរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅខេត្តក្វាងនិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមវេទិកាសហប្រតិបត្តិការតាមមូលដ្ឋានវៀតណាម-ជប៉ុនលើកដំបូង។ រូបថត៖ VGP/Nhat Bac

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី ហ្វាម  មិញជីញ បានមានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានឱកាសច្រើនសម្រាប់ការធ្វើអាជីវកម្ម ដូច្នេះចាំបាច់ត្រូវមានភាពសកម្ម ច្នៃប្រឌិត លើកកម្ពស់សក្តានុពល និងកត្តាបំពេញបន្ថែមរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន ដោយផ្អែកលើគោលការណ៍ “ផលប្រយោជន៍ទៅវិញទៅមក” ដើម្បីវិបុលភាពរួម។ ដោយកំណត់ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមូលដ្ឋាន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ។ រូបថត៖ Lai Hoa/VOV

“ស្នើឱ្យភាគីទាំងពីរសិក្សាស្រាវជ្រាវ និងជំរុញរាល់គំរូសហប្រតិបត្តិការលើបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលបណ្តុះពន្លកចាប់ផ្តើមអាជីវកម្មជាដើម។ ក្នុងនោះមានបំណងចង់ឲ្យភាគីជប៉ុននឹងបង្កើនការចែករំលែកបទពិសោធន៍  ការឧបត្ថម្ភសម្រាប់មូលដ្ឋាន និងសហគ្រាសវៀតណាម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត ជំរុញការផ្លាស់ប្តូរឌីជីថលនៅអាជ្ញាធរមូលដ្ឋាន លើកកម្ពស់សមត្ថភាពកសាងគោលនយោបាយ និងអភិបាលកិច្ចក្នុងវិស័យអាទិភាព ដូចជា៖ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធចល័ត សេមីកុងដុកទ័រ”។

សារអនឡាញរបស់នាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae នៅក្នុងសន្និសីទបានបញ្ជាក់ថា ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណើរការកែទម្រង់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ដោយបញ្ជាក់ថា ប្រទេសទាំងពីរអាចរួមគ្នាបង្កើតអនាគតប្រកបដោយចីរភាពក្នុងស្មារតី "សហស្ថាបនា"៕

ទិដ្ឋភាពទូទៅនៃវេទិកា។ រូបថត៖ Lai Hoa/VOV
TAG
VOV/VOVworld/នវានុវត្តន៍/ការផ្លាស់ប្តូរឌីជីថល/កម្លាំងចលករកំណើនថ្មី/កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន/វៀតណាម/ជប៉ុន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត