logo

នាំសន្លឹកឆ្នោតឱ្យកាន់តែខិតជិតអ្នកបោះឆ្នោតនៅតំបន់ព្រំដែន

2026/2/27 | 11:39:48
(VOVWORLD) - សម្របខ្លួនតាមបរិយាកាសទូទាំងប្រទេស ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅតំបន់ព្រំដែននៃខេត្តឡាវកាយ កំពុងទន្ទឹងរង់ចាំការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត រួមទាំងឃុំ Bat Xat (បាតសាត) កំពុងខិតខំធានាថា ដំណើរការបោះឆ្នោតត្រូវបានអនុវត្តយ៉ាងទូលំទូលាយដល់អ្នកបោះឆ្នោតគ្រប់រូប។
នៅផ្ទះវប្បធម៌ភូមិ Ta Ngao ក្នុងឃុំ Bat Xat ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានបង្ហោះសម្រាប់អ្នកបោះឆ្នោតដើម្បីពិនិត្យមើលដោយផ្ទាល់។ រូបថត៖ baolaocai 

នៅផ្ទះវប្បធម៌ភូមិ Ta Ngao ក្នុងឃុំ Bat Xat ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានបង្ហោះសម្រាប់អ្នកបោះឆ្នោតដើម្បីពិនិត្យមើលដោយផ្ទាល់។ ជាមួយគ្នានេះ ព័ត៌មានទាក់ទងនឹងដំណើរការបោះឆ្នោតក៏ត្រូវបានផ្សព្វផ្សាយដល់ប្រជាជននៅទីនេះផងដែរ។ លោក Lo A Han អ្នកមានកិត្យានុភាពម្នាក់នៅក្នុងភូមិ Ta Ngao ឃុំ Bat Xat បានឲ្យដឹងថា៖ “បន្ទាប់ពីបុណ្យតេត កូន ចៅរបស់ខ្ញុំចង់ទៅធ្វើការឆ្ងាយ ប៉ុន្តែខ្ញុំក៏លើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យរង់ចាំដល់ពេលក្រោយការបោះឆ្នោតទើបចេញទៅធ្វើការវិញ។  នៅថ្ងៃនេះ ការបំពេញកាតព្វកិច្ចពលរដ្ឋគឺមានសារៈសំខាន់បំផុត”។

លោក Lo A Han អ្នកមានកិត្យានុភាពម្នាក់នៅក្នុងភូមិ Ta Ngao ឃុំ Bat Xat។ រូបថត៖ baolaocai

ជាឃុំជាប់ព្រំដែនដែលមានផ្ទៃដីធំទូលាយ រួមមានភូមិចំនួន ៥៥ និងមានអ្នកបោះឆ្នោតជាង ១៨.០០០ នាក់ ឃុំបាតសាត បានផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោតតាមរយៈទម្រង់ផ្សេងៗ ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រុមនៅក្នុង Zalo និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ ការពិនិត្យ ការចងក្រង និងការបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយយកចិត្តទុកដាក់ជាពិសេសចំពោះអ្នកបោះឆ្នោតដែលមានវ័យចំណាស់ ជនពិការ និងអ្នកបោះឆ្នោតដែលមានជំងឺធ្ងន់ធ្ងរ ក៏ត្រូវបានយកចិត្តទុកដាក់ជាពិសេសផងដែរ។

ចាប់ពីការជំនះការលំបាកក្នុងកិច្ចខិតខំប្រឹងប្រែងឃោសនា រហូតដល់ការឯកភាពគ្នារបស់ប្រជាជន និងការគាំទ្រពីបច្ចេកវិទ្យាឌីជីថល ឃុំព្រំដែននៃខេត្តឡាវកាយ មានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការធានាថា ថ្ងៃបោះឆ្នោតនឹងប្រព្រឹត្តទៅដោយសុវត្ថិភាព យ៉ាងល្អិតល្អន់ និងពិតប្រាកដជាពិធីបុណ្យដ៏ធំធេងសម្រាប់ប្រជាជនទាំងអស់៕

TAG
VOV/VOVworld/ការបោះឆ្នោត/ម្ចាស់ឆ្នោត​/តំបន់ព្រំដែន/ខេត្ត Lao Cai

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត