logo

បើកការតាំងពិព័រណ៍ “ក្រោមទង់បក្សដ៏រុងរឿង៖វៀតណាម ៤០ ឆ្នាំនៃការផ្លាស់ប្តូរ​ថ្មី និងសេចក្តីប្រាថ្នាក្នុងយុគសម័យស្ទុះឈានទៅមុខ​”

2026/1/5 | 11:39:23
(VOVWORLD) - ពិធីបើកការតាំងពិព័រណ៍ក្រោមប្រធានបទ “ក្រោមទង់បក្សដ៏រុងរឿង៖ វៀតណាម ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងសេចក្តីប្រាថ្នាក្នុងយុគសម័យស្ទុះឈានទៅមុខ” បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ។
ការតាំងពិព័រណ៍ “ក្រោមទង់បក្សដ៏រុងរឿង៖វៀតណាម ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងសេចក្តីប្រាថ្នាក្នុងយុគសម័យស្ទុះឈានទៅមុខ”។ រូបថត៖ TTXVN

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានប្រវត្តិសាស្ត្រ សម្របសម្រួលជាមួយវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមនិងពិភពលោក (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម)។

ទីកន្លែងតាំងពិព័រណ៍ត្រូវបានរចនាឡើងជាមួយនឹងប្រធានបទសំខាន់ៗចំនួន ៣ ៖ ការបង្កើតបក្សកុម្មុយនិស្តវៀតណាម; មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម; សមិទ្ធផលកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ នៅទីនេះ លំហូរប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើក តាមរយៈឯកសារដ៏មានតម្លៃអំពីការបង្កើតបក្សកុម្មុយនិស្តវៀតណាមក្នុងឆ្នាំ ១៩៣០។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរ ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។ ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងតំបន់កណ្តាលនៃការតាំងពិព័រណ៍គឺគំរូរៀបចំសៀវភៅសិល្បៈ។ ឯកសាររបស់បក្សត្រូវបានរៀបចំដើម្បីបង្កើតជាពាក្យ «មហាសន្និបាតលើកទី ១៤»។ នេះជានិមិត្តរូបស្វាគមន៍មហាសន្និបាតលើកទី ១៤ របស់បក្សនាពេលខាងមុខ៕

TAG
VOV/VOVworld/ការតាំងពិព័រណ៍/ការផ្លាស់ប្តូរ​ថ្មី/សេចក្តីប្រាថ្នា/យុគសម័យស្ទុះឈានទៅមុខ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត