logo

បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

2026/1/30 | 07:22:53

(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជាអធិបតីពីធីជប់លៀងយ៉ាងអធិកអធមទទួលស្វាគមន៍ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អាន់តូនីញ៉ូ កូស្តា និងគណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក លោក អាន់តូនីញ៉ូ កូស្តា នៅឯពិធី (រូបថត៖ Viet Cuong/VOV)

អញ្ជើញថ្លែងនៅទីនោះ លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ ការដែលភាគីទាំងពីរសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការ ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ភាគីទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបក្លាយជាគំរូពិតប្រាកដនៃកិច្ចសហប្រតិបត្តិការ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាដៃគូដែលអាចទុកចិត្តបាន របស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះរឹងមាំ ជាមួយនឹងកម្រិតថ្មីនៃទំនាក់ទំនង ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំ និងការរួមដំណើររបស់ប្រជាជននៃភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់ភាគីនីមួយៗ ក៏ដូចជាចំពោះសន្តិភាព វិបុលភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក"

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Viet Cuong/VOV)

អញ្ជើញជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានវាយតម្លៃថា ការលើកកម្ពស់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិង វៀតណាមទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាការសម្រេចចិត្តមានអត្ថន៍យជាប្រវត្តិសាស្ត្រ ហើយក្នុងពេលជាមួយគ្នានេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យ រយៈពេលវែងឆ្ពោះទៅរកអនាគតរបស់ភាគីទាំងពីរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអបអរសាទរចំពោះរយៈពេល ៣៥ឆ្នាំនៃទំនាក់ទំនងមិត្តភាព វៀតណាម - EU ដោយសម្តែងទំនុកចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីសន្តិភាព វិបុលភាព និងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងសហគមន៍អន្តរជាតិ។

ទិដ្ឋភាពនៃពិធីជប់លៀង (រូបថត៖ Viet Cuong/VOV)

នាយប់ថ្ងៃទី ២៩ ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃ ២៩ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋ លោក លឿង គឿង៕

TAG
VOV/VOVworld/បើកចេញ/ជំពូកថ្មី/ទំនាក់ទំនង/វៀតណាម/សហភាពអឺរ៉ុប

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត