logo

បើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦

2026/3/2 | 09:30:42

(VOVWORLD) - នាយប់ថ្ងៃទី១ ខែមីនា (ថ្ងៃទី១៣ ខែមិកសិរ ឆ្នាំមមី អដ្ឋិស័ក) នៅកេរ្តិ៍ដំណែលជាតិពិសេស តំបន់ប្រាង្គតម្កល់សពនិងវិហារសក្ការៈ ស្តេចរាជវង្ស Tran (ឃុំ Long Hung ខេត្ត ហ៊ុងអៀន) គណៈ
កម្មាធិការប្រជាជនខេត្តហ៊ុងអៀន បានរៀបចំពិធីបើកពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦។

ពិធីគោរពវិញ្ញាណក្ខន្ធ និងអុជធូបនៅវិហារ Vua នាយប់ថ្ងៃទី ១ ខែមីនា។ រូបថត៖ VOV

ចាប់តាំងពីឆ្នាំ២០១៤ តំបន់ប្រាង្គតម្កល់សពនិងវិហារគោរពបូជាស្តេចរាជវង្ស Tran ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេស ហើយពិធីបុណ្យវិហារ Tran របស់ខេត្ត ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ពិធីបុណ្យវិហារ Tran ឆ្នាំ២០២៦ នៅខេត្តហ៊ុងអៀន ត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយថ្នាក់ខេត្ត ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនា។

ពិធីបុណ្យនេះមានសកម្មភាពស្នូលចំនួនពីរ។ ផ្នែកពិធីការ ត្រូវបានរៀបចំយ៉ាងឱឡារិកតាមពិធីកិច្ចប្រពៃណី។ ផ្នែកបុណ្យ រួមមានសកម្មភាពវប្បធម៌ សិល្បៈ កីឡា ក៏ដូចជាសកម្មភាពបម្រើប្រជាជន និងភ្ញៀវទេសចរ; ការតាំងពិព័រណ៍ ការផ្សព្វផ្សាយ និងណែនាំអំពីទេសចរណ៍ខេត្តហ៊ុងអៀន ជាដើម៕

TAG
VOV/VOVworld/ពិធីបុណ្យ/វិហារ Tran/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត