logo

បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១

2025/12/27 | 09:08:00
(VOVWORLD) - មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី១១ ដោយប្រធានបទ "ប្រឡងប្រណាំងវានុវត្តន៍ ច្នៃប្រឌិត និងពន្លឿនការស្ទុះផ្លោះឈានទៅមុខ នាំប្រទេសជាតិឈានចូលយុគសម័យនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា អរិយធម៌ និងវិបុលភាព" បានបើកនាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ។ 
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូចូលរួមមហាសន្និបាត។ រូបថត៖ VOV

អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបេបស់បក្សនិងរដ្ឋ រួមជាមួយប្រតិភូផ្លូវការជាង ២០០០នាក់ បានចូលរួមក្នុងមហាសន្និបាតនេះ។

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។ រូបថត៖ VOV

នៅក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបានលើកច្បាស់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាកនិងឧបសគ្គរាប់មិនអស់ មិនត្រឹមតែនៅក្នុងដំណាក់កាលប៉ុណ្ណោះទេ ប៉ុន្តែមានលក្ខណៈប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រពីប្រជាជននិងសហគមន៍ធុរកិច្ច កិច្ចសហប្រតិបត្តិការ និងជំនួយពីមិត្តភក្តិអន្តរជាតិ ប្រទេសវៀតណាមបានយកឈ្នះរាល់ឧបសគ្គ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាបើកមហាសន្និបាត។ រូបថត៖ VOV

“ក្នុងចំណោមសមិទ្ធផលសំខាន់ៗរបស់ប្រទេសជាតិ  ចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ បានរួមចំណែកជាវិជ្ជមាន។ ចលនាប្រឡងប្រណាំងជាច្រើនដែលមានទំហំ ជម្រៅ និងឥទ្ធិពលខ្លាំង បានរួមចំណែកដល់ការបង្កើត "អព្ភូតហេតុ" និង "សញ្ញាសម្គាល់" ជាច្រើន។ ដូចជាចលនាប្រឡងប្រណាំងពិសេស "ប្រទេសទាំងមូលរួបរួមគ្នា រួមកម្លាំកាយចិត្តដើម្បីទប់ស្កាត់និងយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩"; ចលនាលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅឆ្នាំ ២០២៥; ចលនា "៥០០ ថ្ងៃទាំងយប់ ដើម្បីបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣០០០ គីឡូម៉ែត្រ"; "ចលនាអក្ខរកម្មឌីជីថល"; និងយុទ្ធនាការ Quang Trung ដើម្បីជួសជុលនិងសាងសង់ផ្ទះឡើងវិញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ...”។

ថ្លែងសុន្ទរកថាដឹកនាំនៅមហាសន្និបាត អគ្គលេខាបក្ស លោក តូ ឡឺម បានស្នើឱ្យគ្រប់កម្រិត វិស័យ អង្គភាព មូលដ្ឋាន គ្រួសារ និងបុគ្គលទាំងអស់ ធ្វើបានល្អជាងក្នុងការស្វែងរក បំប៉ន់ និងរីកសាយភាយគំរូឆ្នើម; លើកទឹកចិត្តដល់គំរូល្អ គំនិតច្នៃប្រឌិត និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាព។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត។ រូបថត៖ VOV

“នៅក្នុងសម័យបដិវត្តន៍ថ្មី ការប្រឡងប្រណាំងស្នេហាជាតិត្រូវតែក្លាយជាប្រព័ន្ធអេកូឡូស៊ីដ៏ថាមវន្ត ដើម្បីឱ្យគោលនយោបាយត្រឹមត្រូវទាំងអស់ត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង; ភារកិច្ចនយោបាយត្រូវបានប្រែក្លាយទៅជាស្មារតីនៃការទទួលខុសត្រូវ ការងារជាក់លាក់ និងគោលដៅច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានឃើញថា ខ្លួនជាកម្មវត្ថុនៃការអភិវឌ្ឍ ជាអ្នកបង្កើតអនាគត និងជាអ្នកទទួលផលពីកម្លាំងពលកម្ម និងភាពច្នៃប្រឌិត”

លោកអគ្គលេខាបក្សបានស្នើឱ្យចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងដំណាក់កាលថ្មី ផ្តោតលើទិសដៅសំខាន់ៗចំនួន ៩។ ក្នុងនោះ ប្រកាន់ខ្ជាប់នូវភារកិច្ចនយោបាយនិងគោលដៅជាក់លាក់; ដោយយកលទ្ធផលបម្រើប្រជាជនជារង្វាស់។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អគ្គលេខាបក្ស លោក តូ ឡឹម បានប្រគល់គិត្តិនាមជាវីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់សមូហភាពចំនួន ៧; លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់គិត្តិនាមជា វីរពលករ ដល់សមូហភាព និងបុគ្គលចំនួន ១០។ រូបថត៖ VOV

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង បានប្រគល់គិត្តិនាមជា វីរបុរស ដល់សមូហភាព និងបុគ្គលចំនួន ១៧ ៕

TAG
VOV/VOVworld/មហាសន្និបាត/ប្រឡងប្រណាំងស្នេហាជាតិ/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត