(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែធ្នូ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹម សន្និបាតលើកទី១៥ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាល ទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញដឹកនាំសម័យប្រជុំបើក។
ទិដ្ឋភាពនៅសន្និបាតលើកទី ១៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាបើកសន្និបាត។ (រូបថត៖ VOV) |
“មហាសន្និបាតលើកទី១៤ របស់បក្ស គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ដោយមានប្រតិភូចំនួន ១.៥៨៦ នាក់ តំណាងឱ្យបក្ខជនជាង ៥ លាននាក់។ ការិយាល័យនយោបាយ និង គណៈលេខា បានដឹកនាំការជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន របស់មជ្ឈិម និងការិយាល័យនយោបាយ ស្តីពីការងារត្រៀមមហាសន្និបាតបក្សលើក ទី១៤។ ការងាររៀបចំ និងបម្រើមហាសន្និបាតក៏ចាំបាច់ត្រូវត្រៀមយ៉ាងយកចិត្ត ទុកដាក់ ដោយធានាសន្តិសុខ សុវត្ថិភាព និងស្របតាមបទប្បញ្ញត្តិរបស់បក្សផងដែរ។ ដូច្នេះ ខ្ញុំស្នើឱ្យប្រតិភូស្រាវជ្រាវយ៉ាងល្អិតល្អន់នូវរបាយការណ៍របស់អនុគណៈ កម្មការនានា និងខ្លឹមសារដែលការិយាល័យនយោបាយ និងគណៈលេខាបង្ហាញ ទៅកាន់សន្និបាត ដោយផ្តល់មតិយោបល់ បំពេញបន្ថែម ធ្វើយ៉ាងណាឲ្យការងារនេះ មានភាពហ្មត់ចត់ និងពេញលេញបំផុត រួមចំណែកដល់ជោគជ័យនៃមហាសន្និបាត ទូទាំងប្រទេសលើកទី១៤របស់បក្ស”។








