logo

បើកសន្និបាតលើកទី២របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤

2026/3/23 | 08:26:50

(VOVWORLD) - សន្និបាតលើកទី២ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤ បានបើកនាព្រឹកថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ។ លោក តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និបាត។

បើកសន្និបាតលើកទី២របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤។ (រូបថត៖ VOV)

ថ្លែងសុន្ទរកថាបើកសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា របៀបវារៈនៃសន្និបាតលើកនេះត្រូវតែដោះស្រាយការងារយ៉ាងច្រើន ទូលំទូលាយ និងពិបាកបំផុត ដែលត្រូវធ្វើជាបន្ទាន់ និងមិនអាចពន្យារពេលបានឡើយ។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសន្ទុរកថាបើកសន្និបាត។ (រូបថត៖ VOV)

“សន្និបាតលើកនេះនឹងពិចារណា ពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ពិសេសជាច្រើន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភារកិច្ចអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ហើយជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងគុណភាពនៃការដឹកនាំ ការកាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; ទាក់ទងនឹងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធនយោបាយទាំងមូល; ទាក់ទងនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាល ២០២៦-២០៣១ និងឆ្នាំបន្តបន្ទាប់ទៀត។ បញ្ហាដែលត្រូវបានលើកយកមកពិភាក្សា និងសម្រេចនៅក្នុងសន្និបាតមជ្ឈិមលើកទី២ គឺជា “ច្រករបៀងផ្លូវច្បាប់” ជា “គោលការណ៍ប្រតិបត្តិការ” ជា “គោលការណ៍វិន័យ” និងជា “ស្តង់ដារនៃសកម្មភាព” ដើម្បីនាំសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងជីវភាព ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការសម្រេចគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីររបស់ប្រទេសជាតិ”។

សន្និបាតលើកនេះគ្រោងនឹងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦៕

TAG
VOV/VOVworld/សន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/អគ្គលេខាបក្ស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត