logo

បើកសម្ពោធកន្លែងលើកតម្កើងទំនិញវៀតណាមនៅទីក្រុងហាណូយ

2026/2/5 | 11:35:32
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅអាសយដ្ឋានលេខ ៦២ ផ្លូវ ត្រាងទៀន ទីក្រុងហាណូយ នាយកដ្ឋានគ្រប់គ្រងនិងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបើកសម្ពោធកន្លែងតាំងបង្ហាញនិងកន្លែងផ្សាយផ្ទាល់ “កម្លាំងរស់នៃទំនិញវៀតណាម" ដែលបង្ហាញវត្តមានទំនិញវៀតណាម នៅលើផ្លូវត្រាង ទៀន និងបង្កើតអាសយដ្ឋានដែលធ្លាប់ស្គាល់ដល់ និងមានកេរ្តិ៍ឈ្មោះល្អ ដើម្បីលើកតម្កើងទំនិញវៀត ណាមនៅចំកណ្តាលរដ្ឋធានី។
ការបើកសម្ពោធកន្លែងសម្រាប់លើកតម្កើងផលិតផលវៀតណាមនៅទីក្រុងហាណូយ (រូបថត៖ បាទួន/VOV)

ព្រឹត្តិការណ៍នេះរួមចំណែកដល់ការផ្សព្វផ្សាយយ៉ាងខ្លាំងនូវសារ "ប្រជាជន វៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" ក្នុងបរិបទនៃសមាហរណកម្មកាន់តែស៊ីជម្រៅ។

ការតាំងបង្ហាញនិងកន្លែងផ្សាយផ្ទាល់ “កម្លាំងរស់នៃទំនិញវៀតណាម" ត្រូវបានរចនាឡើងតាមទិសទំនើប ដែលបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ប្រជាជន និងភ្ញៀវទេសចរក្នុងការទស្សនា ស្វែងយល់ និងទិញផលិតផលដោយផ្ទាល់។ លោក ត្រឹន ហ៊ុវ លីញ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ឆ្នាំនេះ យើងនឹងដំណើរការកម្មវិធីនេះ ដោយសង្ឃឹមថា នឹងមានម៉ាកយីហោប្រហែល ១០០ ដែលតំណាងឱ្យផលិតផលដែលពិតជា “ផលិតនៅវៀតណាម” ១០០% ដែលតំណាងឱ្យមោទនភាពរបស់ប្រទេសវៀតណាមទាំងស្រុង មានវប្បធម៌ អត្តសញ្ញាណ អត្ថន័យ និងតម្លៃសមរម្យ។ យើងត្រូវតែឧបត្ថម្ភ ទាំងការអភិរក្ស និងការដាក់នៅទីតាំងកណ្តាលសម្រាប់ម៉ាកយីហោវៀតណាម; រក្សាទីតាំងលក់សម្រាប់ទំនិញវៀតណាមគឺមានអត្ថន័យខ្លាំងណាស់”។

ភ្ញៀវដែលមកទស្សនាកន្លែងលើកតម្កើងផលិតផលវៀតណាមនៅអាស័យដ្ឋានលេខ ៦២ ត្រាង ទៀន នៃ ទីក្រុងហាណូយ (រូបថត៖ បាទួន/VOV)

ទន្ទឹមនឹងសកម្មភាពផ្សាយផ្ទាល់ អ្នកទស្សនាអាចទិញទំនិញដោយផ្ទាល់នៅទីកន្លែងតាំងពិព័រណ៍ក្នុងអំឡុងពេលម៉ោងជាក់ស្តែងក្នុងតម្លៃសមរម្យ។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងដោយប្រើវិធីទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់តាមរយៈ VietQR ដែលរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ទំនើប សុវត្ថិភាព និងមានតម្លាភាព៕

TAG
VOV/VOVworld/បើកសម្ពោធ/លំហរ/លើកតម្កើង/ទំនិញវៀតណាម/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត