logo

បើកសម្ពោធន៍ស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយវៀតណាម

2015/3/26 | 07:35:51

VOV.VN - ក្រោយរយៈពេល ៧ ឆ្នាំសាងសង់ ស្តូបរំលឹក
វិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយវៀតណាមត្រូវបានបើកសម្ពោធន៍
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវា
រំដោះខេត្ត Quang Nam (ថ្ងៃទី ២៤ មិនា ឆ្នាំ ១៩៧៥ - ថ្ងៃទី
២៤ មិនា ឆ្នាំ ២០១៥)។


VOV.VN - ក្រោយរយៈពេល ៧ ឆ្នាំសាងសង់ ស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយ
វៀតណាមត្រូវបានបើកសម្ពោធន៍ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០
នៃទិវា រំដោះខេត្ត Quang Nam (ថ្ងៃទី ២៤ មិនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៤ មិនា ឆ្នាំ
២០១៥)។

ដើម្បីតបស្នងសងគុណពលីកម្មដ៏ធំធេងរបស់បណ្ដាវីរៈអ្នកម្តាយវៀតណាម នាឆ្នាំ ២០០៤ វិទ្យុសម្លេងវៀតណាមនិងខេត្ត Quang Nam (ភាគកណ្ដាល វៀតណាម) បានបំផុសចលនាកសាងស្តូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយ វៀតណាមតាមរូបភាពរបស់អ្នកម្តាយ Nguyen Thi Thu នៅឃុំ Dien Thang ស្រុក Dien Ban ខេត្ត Quang Nam ដែលមានកូនចៅចំនួន ១១ នាក់ជាយុទ្ធជន ពលី។

ជាងចម្លាក់ Dinh Gia Thang បានបង្ហាញរូបភាពវីរៈអ្នកម្តាយវៀតណាម តាមរយៈស្តូបរំលឹកវិញ្ញាណក្ខ័ន្ធដោយថ្មក្រានីតដែលមានកំពស់ ១៨,៦ ម៉ែត្រ និងបណ្តោយ ១២០ ម៉ែត្រ ។

សារៈមន្ទីវីរៈអ្នកម្តាយវៀតណាមដែលស្ថិតក្នុងស្តូបរំលឹកវិញ្ញាណក្ខ័ន្ធ ឧទ្ទេសនាមរូបភាពជីវភាពនិងការវិភាគទានរបស់បណ្ដាវីរៈអ្នកម្តាយចំពោះប្រជា ជាតិ។

មណ្ឌលស្តូបនៅជាប់ជាមួយបឹងធំមួយដែលមានទំហុំ ១ ពាន់ម៉ែត្រក្រឡា។

បរិយាកាសស្ថាបត្យកម្មនៅជុំវិញស្តូបវិញ្ញាណក្ខ័ន្ធវីរៈអ្នកម្តាយវៀតណាមបង្ហាញ តំលៃសិល្បៈខាងព្រលឹងនិងតំលៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិវៀតណាម។

បង្គោលចំនួន ៨ ដែលត្រូវបានឆ្លាក់រូបភាពនៃបណ្ដាវីរៈអ្នកម្តាយទាំង ៣ ភូមិភាគរបស់វៀតណាមនិងបណ្ដាយុវនារីស្ម័គ្រចិត្តលើផ្លូវ Truong Son។

ពីការផ្តើមគំនិតរបស់វិទ្យុសម្លេងវៀតណាម ស្តូបវីរៈអ្នកម្តាយវៀតណាមបាន ក្លាយទៅជាសំណង់សាងមានទ្រង់ទ្រាយជាតិពោពេញទៅដោយអត្ថន័យ ប្រវត្តិសាស្ត្រវប្បធម៌និងសិល្បៈ។

ស្តូបវីរៈអ្នកម្តាយវៀតណាមត្រូវបានកសាងឡើង នៅភ្នំ Nui Cam ឃុំ Nui Cam ទីក្រុង Tam Ky ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ នេះគឺជា សន្តានចិត្តមោនសញ្ចេតនានិងការដឹងគុណដ៏ធំធេងរបស់ប្រជាជនក្នុងទូទាំងប្រទេសចំពោះ វីរៈអ្នកម្តាយវៀតណាម។

នាយប់ថ្ងៃទី ២៤ មិនា បានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះខេត្ត Quảng Nam និងពិធីបើកសម្ពោធន៍ស្តូបវិញ្ញាណក្ខ័ន្ធ វីរៈអ្នកម្តាយវៀតណាម។

រួមជាមួយគ្នាកនោះ កម្មវិធីសិល្បៈពិសេសរំលឹកខួបអនុស្សារវរីយ៍ព្រឹត្តិការណ៍ នេះក៏ត្រូវបានរៀបចំឡើងផងដែរ៕
TAG
VOV WORLD/ស្តូប/រំលឹកវិញ្ញាណក្ខ័ន្ធ/វីរៈអ្នកម្តាយ/វៀតណាម/ពិធី/បើកសម្ពោធន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត